ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នសន្សំរាប់ឆ្នាំ រលាយរាប់ថ្ងៃ!​៖ ៣ គ្រោះថ្នាក់ដែលអ្នកវ័យកណ្តាលត្រូវដឹង

16 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ឈានចូលដល់វ័យកណ្តាល អ្វីដែលគួរឱ្យខ្លាចបំផុតមិនមែនជាការរកលុយពិបាកជាងមុននោះទេ ប៉ុន្តែគឺជាវិបត្តិដែលនឹកស្មានមិនដល់ ដែលអាចធ្វើឱ្យទ្រព្យសម្បត្តិសន្សំរាប់សិបឆ្នាំត្រូវរលាយអស់ភ្លាមៗ។ មូលហេតុចម្បងដែលធ្វើឱ្យមនុស្សវ័យនេះធ្លាក់កូដ គឺការយកសុខភាពទៅដូរនឹងការងារហួសកម្លាំង ដែលចុងក្រោយត្រូវយកលុយទាំងអស់ទៅសងមន្ទីរពេទ្យវិញ។ បន្ថែមពីនេះ…

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ឈានចូលដល់វ័យកណ្តាល អ្វីដែលគួរឱ្យខ្លាចបំផុតមិនមែនជាការរកលុយពិបាកជាងមុននោះទេ ប៉ុន្តែគឺជាវិបត្តិដែលនឹកស្មានមិនដល់ ដែលអាចធ្វើឱ្យទ្រព្យសម្បត្តិសន្សំរាប់សិបឆ្នាំត្រូវរលាយអស់ភ្លាមៗ។

មូលហេតុចម្បងដែលធ្វើឱ្យមនុស្សវ័យនេះធ្លាក់កូដ គឺការយកសុខភាពទៅដូរនឹងការងារហួសកម្លាំង ដែលចុងក្រោយត្រូវយកលុយទាំងអស់ទៅសងមន្ទីរពេទ្យវិញ។ បន្ថែមពីនេះ ការមានចិត្តទន់រឿងលុយកាក់ ហ៊ានធានាបំណុល ឬឱ្យសាច់ញាតិខ្ចីបុលហួសសមត្ថភាព ក៏ជាដើមចមនៃមហន្តរាយហិរញ្ញវត្ថុ និងមនោសញ្ចេតនាផងដែរ។ លើសពីនេះ ការវិនិយោគលើរបរដែលខ្លួនមិនយល់ច្បាស់ ព្រោះតែចង់មានលឿន ឬជឿតាមការអូសទាញ ក៏ជាផ្លូវកាត់ឆ្ពោះទៅរកការខាតបង់ទ្រព្យ។

សម្រាប់វ័យកណ្តាល ការចេះរក្សាសុខភាព និងចេះទប់ចិត្តមិនឱ្យប្រថុយប្រថានខុសបច្ចេកទេស សំខាន់ជាងការដេញតាមរកលុយដោយងងឹតងងល់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ