ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧក្រិ.ដ្ឋកម្មគ្រឿងញៀ.ននៅកម្ពុជា ថយចុះមែនទេ?

18 ម៉ោង មុន

ស្ថិតិ​នៃ​ការ​បង្ក្រាប​គ្រឿង​ញៀ​.​ន​ដោយ​រៀបរាប់​ករណី​ឃាត់ខ្លួន​ជនសង្ស័យ និង​បរិមាណ​គ្រឿង​ញៀ​.​ន​ដែល​រឹបអូស នៅ​រយៈពេល​៤​ខែ​ឃើញ​ថា មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ។ ស្ថិតិ​សមត្ថកិច្ច​ជំនាញ​បាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២៦ បាន​ឲ្យ​ដឹង​ថា…

ស្ថិតិ​នៃ​ការ​បង្ក្រាប​គ្រឿង​ញៀ​.​ន​ដោយ​រៀបរាប់​ករណី​ឃាត់ខ្លួន​ជនសង្ស័យ និង​បរិមាណ​គ្រឿង​ញៀ​.​ន​ដែល​រឹបអូស នៅ​រយៈពេល​៤​ខែ​ឃើញ​ថា មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ។

ស្ថិតិ​សមត្ថកិច្ច​ជំនាញ​បាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២៦ បាន​ឲ្យ​ដឹង​ថា ករណី​ឧ​ក្រិ​.​ដ្ឋ​កម្ម​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀ​.​ន​សរុប​ចំនួន​២.២៥៥ ហើយ​ករណី​ត្រូវ​បាន​កត់ត្រា​ទុក​ថា ធ្លាក់​ចុះ ២៨ ភាគរយ​ធៀប​នឹង​៣.១៣៥ ករណី​នៅ​ក្នុង​រយៈពេល​ដដែល​កាលពី​ឆ្នាំទៅ ។

អាជ្ញាធរ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀ​.​ន​សរុប​ចំនួន ៥.៧៣៣ នាក់ ក្នុងអំឡុងពេល​ខែមករា ដល់​ខែមេសា ឆ្នាំ​នេះ ធ្លាក់​ចុះ​៣០​ភាគរយ បើ​ធៀប​នឹង​ករណី​ជនសង្ស័យ ៨.២០៣ នាក់ ដែល​សមត្ថកិច្ច​ចាត់វិធានការ​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

ប្រភព​ដដែល​បាន​បន្ត​ថា គ្រឿង​ញៀ​.​ន​ខុសច្បាប់ ដែល​សមត្ថកិច្ច​រឹបអូស គឺ​បាន​ប្រហែល​ត្រឹមតែ ៦៩៣ គីឡូក្រាម អាភៀ​.​ន​៨,៥ គីឡូក្រាម និង​កញ្ឆា​ស្ងួត​៧,៣ គីឡូក្រាម ខណៈ​ដែល​នៅ​ក្នុង​រយៈពេល​ដដែល កាលពី​ឆ្នាំទៅ​កម្ពុជា​ធ្លាប់​រឹបអូស​បាន​ដល់​ទៅ​១,៦៤​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ