ខេត្តកំពង់ចាម ៖ គិតរហូតមកដល់វេលាម៉ោង៧យប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ មានរយៈពេល១០ថ្ងៃហើយ ដោយលោកអធិការរងស្ទឹងត្រង់ ដែលរងរបួសធ្ងន់រហូតសន្លប់ ដោយសារស្នាដៃក្មេងទំនើ.ងនៅមិនទាន់ដឹងខ្លួននៅឡើយ ។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ប្រាប់តាមទូរស័ព្ទ ទោះជាយ៉ាងណាក្រុមគ្រូពេទ្យនៅប្រទេសវៀតណាម កំពុងតាមដានពីសុខភាពជនរងគ្រោះ ។
លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ ប្រាប់ឲ្យដឹងថា: ជនសង្ស័យដែលបានប្រើឧបករណ៍ចង់ស្រួចចាកចំផ្ទៃមុខ និងភ្នែករបស់ជនរងគ្រោះ ជាអធិការរងនគរបាលស្រុកស្ទឹងត្រង់ ជននោះ គឺជាមនុស្សបែកថ្នាំដោយរស់នៅលើផ្ទះឈើតែឯង ចំណែកឪពុកម្ដាយវិញត្រូវជួលផ្ទះគេនៅក្នុងភូមិ ពេលដែលដឹងសមត្ថកិច្ចចាប់កូនប្រុសរបស់គាត់ គឺសប្បាយចិត្ត ។ ព្រោះថា មិនហ៊ានរស់នៅក្រោមដំបូលផ្ទះតែមួយខ្លាចកូនប្រុសរូបនោះធ្វើបាបលើរាងកាយ ។
គួររំលឹកថា ក្រុមក្មេងពាលបានឈ្លោះវាយតប់គ្នាទៅវិញទៅមក នៅកន្លែងផ្គុំតន្ត្រីប្រដាល់គុនខ្មែរមួយកន្លែង នៅចំណុចភូមិបឹងដែង១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។ បានបង្កឲ្យមានការភ្ញាក់ផ្អើល ហើយត្រូវបានកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ តែចៃដន្យលោកវីរៈសេនីយ៍ទោម៉ាប់ សុផាត ជាអធិការរងនគរបាលស្រុកស្ទឹងត្រង់ ទទួលផែនគ្រឿងញៀ.នបានរងរបួស រហូតដល់ឈាមកកក្នុងខួរក្បាល ដោយសារតែក្រុមក្មេងពាល ចាក់ត្រូវផ្ទៃមុខរងរបួសធ្ងន់ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម ។
តាមរបាយការណ៍របស់លោកអធិការនគរបាលស្រុកស្ទឹងត្រង់ បញ្ជាក់ថា កាលពីយប់ថ្ងៃទី២៤ ខែមេសា លោកវីរៈសេនីយ៍ទោម៉ាប់ សុផាត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំង ដើម្បីចុះល្បាតក្នុងភូមិសាស្ត្រឃុំព្រែកក់ ។ លុះរហូតដល់វេលាម៉ោងជាង១១យប់ ថ្ងៃខែឆ្នាំដដែល នៅកន្លែងកម្មវិធីប្រដាល់គុនខ្មែររបស់ទូរទស្សន៍ថោន ចំណុចភូមិបឹងដែង១ ថាមានករណីក្រុមក្មេងស្ទាវវាយតប់គ្នា ស្របពេលដែលកម្លាំងចុះទៅដល់ធ្វើការអន្តរាគមន៍ ស្រាប់តែជនសង្ស័យម្នាក់បានធ្វើសកម្មភាពយកឧបករណ៍មុតស្រួចចាក់ត្រូវទង់ច្រមុះក្បែរភ្នែកច្រើនដើមចំនួនពីរកន្លែងរបួសធ្ងន់ធ្ងរ បណ្ដាលឲ្យដួលសន្លប់ទៅលើដី រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅកន្លែងកើតហេតុភ្លាមៗ ព្រមទាំងបាននាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ។
លោកអធិការរង ដែលទទួលរងរបួសសន្លប់ ត្រូវបានកម្លាំងក្រោមឱវាទនាំមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក និងបានដឹកតាមរថយន្តសមុយមកសង្គ្រោះនៅរាជធានីភ្នំពេញ តែដោយស្ថានភាពរបួសធ្ងន់ធ្ងរឈាមកកក្នុងខួរក្បាល ត្រូវបានសាច់ញាតិនាំមកសង្គ្រោះបន្តនៅប្រទេសវៀតណាម តាមដំណឹងចុងក្រោយ នៅព្រឹកថ្ងៃទី២៦ មេសា ឈាមដែលកកក្នុងខួរក្បាលនោះ ត្រូវបានក្រុមគ្រូពេទ្យជំនាញបានធ្វើការវះកាត់យកចេញហើយ ព្រមទាំងបានតាមដានសភាពជំងឺបន្ថែមទៀត ។
ជនសង្ស័យឈ្មោះ ហ៊ី ណៃយី ហៅឃ្នី ភេទប្រុស អាយុ៣១ឆ្នាំ មានទីទំនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មនុស្សសមត្ថកិច្ចក៏បានធ្វើតេស្តរកសារធាតុញៀ.ន(អវិជ្ជមាន)។
លោកអភិបាលស្រុកស្ទឹងត្រង់ បញ្ជាក់ថាថ្មីៗនេះ រូបលោកបានធ្វើដំណើរសួរសុខទុក្ខក្រុមគ្រួសារជនរងគ្រោះដល់ប្រទេសវៀតណាមរួមជាមួយលោកស្នងការនគរបាលខេត្ត ដោយនាំយកថវិការបស់រដ្ឋបាលស្រុកស្ទឹងត្រង់ថវិកាស្នងការរដ្ឋាននគរបាលខេត្តថវិការរដ្ឋបាលខេត្តជូនដល់គ្រួសាររងគ្រោះ ។ ចំពោះរាល់ការចំណាយស្នាក់នៅព្យាបាលរបួសត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃទទួលរាប់រងចេញទាំងស្រុង ៕
ចែករំលែកព័តមាននេះ