ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ប្រកាសដកទ័ព៥,០០០នាក់ចេញពីអាល្លឺម៉ង់ និងគ្រោងកាត់បន្ថយបន្ថែមនៅអេ​ស្ប៉ាញ និងអ៊ីតាលី

54 នាទី មុន

អា​មេ​រិ​ក​-​អា​ល្លឺ​ម៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​​បាន​ព្រមាន​ កាលពី​ថ្ងៃ​ទី​២ ​ឧសភា​ថា លោក​មាន​បំណង​កាត់​បន្ថយ​ក្នុង​ចំនួន​ច្រើន ទាហាន​អា​មេ​រិ​ក​ដែល​ដាក់​ពង្រាយ​នៅ​អា​ល្លឺ​ម៉​ង់ ក្រោយ​ពី​លោក​ប្រកាស​ពី​ការ​ដក​ទាហាន​អា​មេ​រិ​ក​៥០០០​នាក់ ចេញពី​ប្រទេស​សមាជិក​អូតង់​សំខាន់​នោះ​នៅ​អឺរ៉ុប…

អា​មេ​រិ​ក​-​អា​ល្លឺ​ម៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​​បាន​ព្រមាន​ កាលពី​ថ្ងៃ​ទី​២ ​ឧសភា​ថា លោក​មាន​បំណង​កាត់​បន្ថយ​ក្នុង​ចំនួន​ច្រើន ទាហាន​អា​មេ​រិ​ក​ដែល​ដាក់​ពង្រាយ​នៅ​អា​ល្លឺ​ម៉​ង់ ក្រោយ​ពី​លោក​ប្រកាស​ពី​ការ​ដក​ទាហាន​អា​មេ​រិ​ក​៥០០០​នាក់ ចេញពី​ប្រទេស​សមាជិក​អូតង់​សំខាន់​នោះ​នៅ​អឺរ៉ុប ដែល​មាន​វត្តមាន​ទាហាន​អា​មេ​រិ​ក​ច្រើន​ជាងគេ​មក​ ។ ការ​ប្រកាស​នោះ​ នាំ​ឲ្យ​មានការ​រិះគន់​រហូត​ដល់​បណ្ដា​មនុស្ស​នៃ​គណបក្ស​លោក​ផង​ដែរ​។

នៅ​ WEST PALM BEACH រដ្ឋ​ផ្ល​រី​ដា ពេល​លោក​ត្រៀម​ឡើង​យន្តហោះ លោក​ត្រាំ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា យើង​នឹង​កាត់​បន្ថយ​ថែម​ទៀត ហើយ​ពេល​នេះ​យើង​ពិតជា​សម្រេច​កាត់​បន្ថយ​ទាហាន​ប្រមាណ​ជា​៥០០០​នាក់​ ។ ចំនួន​ទាហាន​អា​មេ​រិ​ក​ទាំងនេះ​ ដែល​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​ប្រកាស​ដក​កាលពី​ថ្ងៃ​១ ​ឧសភា គ្រោង​ធ្វើ​អំឡុង​ពេល​ពី​៦​ ទៅ​១២​ខែ​ខាង​មុខ​នេះ​។ ចំនួន​នោះ​ស្មើនឹង​ប្រមាណ​ជា​១៥% នៃ​ចំនួន​ទាហាន​អា​មេ​រិ​ក​ប្រមាណ​ជា​៣៦.០០០​នាក់ ដាក់​ពង្រាយ​នៅ​អា​ល្លឺ​
ម៉​ង់​។ វត្តមាន​កង​ទាហាន​អា​មេ​រិ​ក​នោះ​ពិតជា​សំខាន់ សម្រាប់​សន្តិសុខ​និង​សេដ្ឋកិច្ច​របស់​អា​ល្លឺ​
ម៉​ង់​។

លោក​ត្រាំ​ប្រកាស​ពី​ការ​កាត់​បន្ថយ​កង​ទាហាន​នៅ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ បន្ទាប់​ពី​លោក​ខឹង​ដែល​មុន​នេះ​អធិការបតី​អា​ល្លឺ​ម៉​ង់់ លោក​ហ្វ្រី​អ៉ី​ឌ្រិ​ក​ម័​រ វាយតម្លៃ​នា​ពេល​មុន​នេះ​ថា អា​មេ​រិ​ក​ហាក់ដូចជា​គ្មាន​យុទ្ធសាស្ត្រ ច្បាស់លាស់​ឡើយ ក្នុង​ការ​ធ្វើសង្គ្រាម​ជាមួយ​អ៉ីរ៉​ង់ និង​ថា អ៉ី​រ៉​ង់​នឹង​ធ្វើ​ឲ្យ​អា​មេ​រិ​ករង​ការ​អាម៉ាស់​ដោយសារ​សង្គ្រាម​នេះ​។ និយាយ​រួម​មក​លោក​ត្រាំ​មានការ​ខឹងសម្បា​ចំពោះ​បណ្ដា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​អឺរ៉ុប មក​ពី​ប្រទេស​ទាំងនោះ​មិន​ជួយ​គាំទ្រ​ដល់​ការ​ធ្វើសង្គ្រាម​របស់​អា​មេ​រិ​ក​រួម​ជាមួយអ៉ី​ស្រា​អែ​ល​ប្រឆាំងអ៉ី​រ៉​ង់​។

ម្យ៉ាងទៀត​ ចាប់តាំងពី​យូរ​មក​ហើយ​លោក​ត្រាំ​ទាមទារ​ពង្រឹង​កិច្ច​ការពារ​របស់​ពួក​គេ ដោយ​ចោទ​ប្រទេស​ទាំងនោះ ថា ចាំតែ​ពឹងផ្អែក​លើ​អា​មេ​រិ​ក​។ ក្រៅពី​អា​ល្លឺ​ម៉​ង់​លោក​ត្រាំ​ក៏​ប្រកាស​ពី​ការ​គ្រោង​កាត់​បន្ថយ​ចំនួន​ទាហាន​របស់​ខ្លួន​នៅ​អេ​ស្ប៉ា​ញ​និង​អ៉ី​តា​លី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ