ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ប្រកាសប្រាប់សភាថា«សង្គ្រាមអ៉ីរ៉ង់បានបញ្ចប់»ដើម្បីចៀសវាងការបោះឆ្នោតអនុ​ម័តដែលកំណត់ដោយរដ្ឋធម្មនុញ្ញ

1 ម៉ោង មុន

សង្គ្រាមអ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១ ​ឧសភា ប្រាប់​ដល់​អ្នក​ទទួលខុសត្រូវ​សភា​សំខាន់​ៗ​ថា ការ​ប្រទូស្ត​រ៉ា​យ​គ្នា​នៅ​អ៉ី​រ៉​ង់​បាន​បញ្ចប់​ហើយ បន្ទាប់​ពី​រង​សម្ពាធ​របស់​បណ្ដា​សមាជិក​សភា លើ​ភាព​ស្របច្បាប់​នៃ​សង្គ្រាម​នោះ…

សង្គ្រាមអ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១ ​ឧសភា ប្រាប់​ដល់​អ្នក​ទទួលខុសត្រូវ​សភា​សំខាន់​ៗ​ថា ការ​ប្រទូស្ត​រ៉ា​យ​គ្នា​នៅ​អ៉ី​រ៉​ង់​បាន​បញ្ចប់​ហើយ បន្ទាប់​ពី​រង​សម្ពាធ​របស់​បណ្ដា​សមាជិក​សភា លើ​ភាព​ស្របច្បាប់​នៃ​សង្គ្រាម​នោះ ដែល​អា​មេ​រិ​កបាន​រួម​គ្នា​ធ្វើ​ជាមួយ​អ៉ីស្រា​អែ​ល​ពី​ថ្ងៃ​ទី​២៨ ​កុម្ភៈ​ មក​ ។

សភា​ធ្លាប់​បាន​ជម្រុញ​សេត​វិមាន ឲ្យ​ស្នើ​សុំ​ការ​អនុញ្ញាត​របស់​សភា សម្រាប់​សង្គ្រាម​នោះ​ដែល​រដ្ឋ​ការ​លោក​ដូ​ណា​ល់​ត្រាំ​ចាត់​ទុក​ថា ប្រតិបត្តិការ​យោធា ពេល​សង្គ្រាម​នោះ​បាន​ចូល​ដល់​ខែ​ទី​៣​។ សង្គ្រាម​ដែល​លោក​ត្រាំ​ប្រកាស​ធ្វើ​ប្រឆាំង​អ៉ី​រ៉​ង់ ដោយ​មិន​មានការ​អនុម័ត​របស់​សភា បាន​អូស​បន្លាយពេល​ដល់​៦០​ថ្ងៃ​ ។ តាម​រដ្ឋធម្មនុញ្ញ​អា​មេ​រិ​ក​ ប្រធានាធិបតី​អាច​ប្រកាស​ធ្វើសង្គ្រាម​មួយ​បាន ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ការ​អនុម័ត​របស់​សភា តែ​សង្គ្រាម​នោះ​ត្រូវធ្វើ​មិន​ឲ្យ​លើស​ពី​៦០​ថ្ងៃ បើ​ចង់​បន្ត​ត្រូវ​មានការ​អនុម័ត​របស់​សភា​ ។

រដ្ឋធម្មនុញ្ញ​អា​មេ​រិ​ក​ផ្ដល់​អំណាច​ដល់​សភា​ប្រកាសសង្គ្រាម ប៉ុន្តែ​ច្បាប់​មួយ​អនុម័ត​កាលពី​ឆ្នាំ​១៩៧៣ អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​ប្រើ​កម្លាំង​ទ័ព​ក្នុង​ករណី​បន្ទាន់ តែ​កម្រិត​ការ​ធ្វើ​អន្តរាគមន៍​នោះ​ត្រឹម​៦០​ថ្ងៃ បើ​គ្មាន​ការ​អនុម័ត​របស់​សភា​ដើម្បី​បន្ត​ ។ ប្រឈម​មុខ​នឹង​កាលបរិច្ឆេទ​កំណត់​នេះ រដ្ឋការ​លោក​ត្រាំ​បាន​លើក​ការ​បកស្រាយ​ថា បច្ចុប្បន្ន​ យើង​កំពុង​ស្ថិត​ក្នុង​បទ​ឈប់​បាញ់​គ្នា​។

នេះ​ជា​ជំហរ​មួយ​ដែល​សំដៅ​ចៀសវាង​ការ​បោះ​ឆ្នោត​អនុម័ត​ក្នុង​ពេល​ភ្លាម​ៗ​របស់​សភា​។ ចំណែក​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​របស់​រដ្ឋការ​អា​មេ​រិ​ក​លើក​ឡើង​ថា ការ​ច្បាំង​គ្នា​ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៨​កុម្ភៈ​មក​នោះ​បាន​ចប់​ហើយ​។ ពុំ​មានការ​បាញ់​តតាំង​គ្នា​ទៀត​រវាង​កងទ័ព​អា​មេ​រិ​ក​និង​កងទ័ព​អ៉ី​រ៉​ង​ឡើយ ចាប់តាំងពី​ថ្ងៃ​ទី​៧​ មេ​សា ​មក​។

ក្នុង​សារលិខិត​ផ្ញើ​ជូន​ប្រធាន​សភា​ និង​ប្រធាន​ព្រឹទ្ធសភា​លោក​ត្រាំ​សរសេរ​ថា សង្គ្រាម​ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៨ ​កុម្ភៈ​ មក​នោះ​បាន​ចប់​ហើយ ។ ការ​លើក​ឡើង​នោះ​ របស់​លោក​ត្រាំ​ធ្វើ​ឡើង​ពេល​កងទ័ព​អា​មេ​រិ​ក​កំពុង​មាន​វត្តមាន​ច្រើន​ក្នុង​តំបន់ ជាមួយ​នាវា​ផ្ទុក​យន្តហោះ​ដល់​៣​គ្រឿង​និង​កងកម្លាំង​នាវាចរណ៍​ដ៏​ច្រើន​និង​ក្នុង​ពេល​ដែល​អា​មេ​រិ​ក​កមពុង​តែ​បិទ​ខ្ទប់​បណ្ដា​កំពង់​ផែ​អ៉ី​រ៉​ង់​ ។ ខ្លឹម​សារ​នៃ​សារលិខិត​នោះ​របស់​លោក​ត្រាំ​ពិតជា​ផ្ទុយ​នឹង​សេចក្ដីថ្លែងការណ៍​នានា​របស់​លោក ទៅ​កាន់​បណ្ដា​អ្នកកាសែត​ដែល​ថា សង្គ្រាម​នោះ​អាច​មិន​ងាយ​ចប់​ទេ​។

លោក​ថា ​ទោះបីជា​យើង​ដណ្ដើម​បាន​ជ័យជម្នះ ក្នុង​ប្រតិបត្តិការ​ប្រឆាំង​អ៉ី​រ៉​ង់ និង​ការ​ខិតខំ​ប្រឹង​ប្រែង​ជាប់​ដើម្បី​ធានា​សន្តិភាព​ដ៏​ស្ថិតស្ថេរ​មួយ​ក្ដី ក៏​ការ​គំរាមកំហែង​របស់​អ៉ី​រ៉​ង់​ចំពោះ​អា​មេ​រិ​ក​និង​កងទ័ព​យើង​នៅ​តែ​ខ្លាំង​ដែរ​។ ចំណែក​អ្នក​ទទួលខុសត្រូវ​យោធា​ជាន់ខ្ពស់​អ៉ី​រ៉​ង់​មួយ​រូប វាយតម្លៃ​កាលពី​ថ្ងៃ​ទី​២ ​ឧសភា ​ថា សង្គ្រាម​ជាមួយ​អា​មេ​រិ​ក អាច​ផ្ទុះ ជា​ថ្មី​ក្រោយ​ការ​បដិសេធ​របស់​លោក​ត្រាំ​មិន​ទទួលយក​សំណើ​របស់​យើង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ