ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ត្រៀមសិក្សាផែនការ​១៤ចំណុចរបស់អ៉ីរ៉ង់ ប៉ុន្តែបង្ហាញជំហរអវិជ្ជមានថា«មិនអាចទទួលយកបាន»

1 នាទី មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​២ ​ឧសភា​ ថា លោក​នឹង​សិក្សា​ផែនការ​មាន​១៤​ចំណុច​របស់​អ៉ី​រ៉​ង់ ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ បន្ទាប់​ពី​បដិ…

សង្គ្រាម​អ៉ីរ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​២ ​ឧសភា​ ថា លោក​នឹង​សិក្សា​ផែនការ​មាន​១៤​ចំណុច​របស់​អ៉ី​រ៉​ង់ ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ បន្ទាប់​ពី​បដិ សេធ​​សំណើ​នា​ពេល​មុន​នេះ​របស់​អ៉ី​រ៉​ង់​ដែល​លោក​គំរាម​កម្ទេច​អ៉ីរ៉​ង់​ឲ្យ​ម៉ត់ ​។

តាម​បណ្ដាញ​សង្គម ​TRUTH SOCIAL លោក​ត្រាំ​សរសេរ​ថា ខ្ញុំ​នឹង​សិក្សា​ផែនការ​អ៉ី​រ៉​ង់​នោះ​ក្នុង​ពេល​ឆាប់​ៗ​តែ​ខ្ញុំ​គិត​ថា ផែនការ​នោះ​នឹង​មិន​អាច​ទទួលយក​បាន​ឡើយ ព្រោះ​អ៉ី​រ៉​ង់​មិន​បាន​បង់​គ្រប់គ្រាន់​ឡើយ ​ចំពោះ​អ្វី​ដែល​ត្រូវធ្វើ​សម្រាប់​មនុស្សជាតិ និង​ពិភពលោក​ចាប់តាំងពី​៤៧​ឆ្នាំ​ មក​ហើយ​ គឺ​តាំងពី​ការ​បង្កើត​សាធារណរដ្ឋ​អ៊ិ​ស្លា​ម​មក ​។

តាម​បណ្ដា​ទីភ្នាក់់ងារ​ព័ត៌មាន​អ៉ី​រ៉​ង់​ថា ក្រុង​តេ​ហេ​រ៉​ង់​បាន​បញ្ជូន​ដល់​ក្រុង​វ៉ា​ស៊ី​ន​តោន តាម​រយៈ​អាជ្ញា​កណ្ដាល​ប៉ា​គី​ស្ថាន ផែនការ​មាន​១៤​ចំណុច​មួយ សំដៅ​បញ្ចប់​ជម្លោះ​ក្នុងអំឡុងពេល​៣០​ថ្ងៃ​។

ទីភ្នាក់ងារ​ព័ត៌មាន​TASMIN គូសបញ្ជាក់​ថា ក្នុង​ផែនការ​នោះ​អ៉ី​រ៉​ង់​ទាមទារ ឲ្យ​ដក​កងទ័ព​អា​មេ​រិ​ក​ចេញពី​បណ្ដា​តំបន់​នៅ​ក្បែរ​អ៉ី​រ៉​ង់ លុប​ចោលការ​ហ៊ុម​ព័ទ្ធ​កំពង់​ផែ​របស់​ខ្លួន លុប​ចោលការ​បង្កក​ទ្រព្យ​ស​ម្ប​ត្តិ់​អ៉ី​រ៉​ង់ ចេញ​សង​ដល់​ការ​កសាង​ឡើង​វិញ លុប​ចោល​បណ្ដា​ទណ្ឌកម្ម មាន​យន្តការ​មួយ​ទាក់ទិន​នឹង​ច្រក​សមុទ្រ​ហ័​រ​មូស និង​ការ​បញ្ចប់សង្គ្រាម​លើ​គ្រប់​រណសិរ្ស​ទាំងអស់ ក្នុង​នោះ​មាន​ទាំង​នៅ​លី​បង់​ផង​ដែរ​។ ទីភ្នាក់ងារ​ព័ត៌មាន​នោះ​មិន​បាន​លើក​ពី​សំណុំរឿង​នុយក្លេអ៊ែរ​ឡើយ​។

នោះ​ជា​បញ្ហា​សំខាន់​សម្រាប់​អា​មេ​រិ​ក ​និង​អ៉ី​ស្រា​អែ​ល ដែល​ចោទ​អ៉ី​រ៉​ង់​ថា ចង់​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ តែ​អ៉ី​រ៉​ង់​បាន​បដិសេធ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ