ខេត្តបន្ទាយមានជ័យ ៖ បុរស៣នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តRANGE ROVERបុកម៉ូតូមួយគ្រឿង កាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវបំបែកសាសាក្រហម ស្ថិតភូមិតាជ្រឹង ឃុំចង្ហា ស្រុកអូរជ្រៅ ។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅ បានឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងហុងដាឌ្រីម ពាក់ផ្លាក់លេខសៀមរាប 1AO-2998 ជិះគ្នា៣នាក់បានធ្វើដំណើរក្នុងទិសដៅពីលិចមកកើតហើយជួបឧបសគ្គខាងមុងឡើងគន្លងខាងជើងផ្លួវ ត្រូវរថយន្ត RANGE ROVERពាក់ផ្លាកលេខ ភ្នំពេញ 2AZ-8555 បើកបរលឿនទិសដៅបញ្ច្រាស់គ្នាពីកើតមកលិចបានបុកពេញទំហឹងបណ្តាលឱ្យស្លាប់៣នាក់នៅនឹងកន្លែង ។
មន្ត្រីនគរបាលចរាចរណ៍ជើងគោកស្រុកបានបញ្ជាក់ថា ក្រោយធ្វើការពិនិត្យវាស់វែងមូលហេតុគ្រោះថ្នាក់កើតឡើងបង្កដោយរថយន្តបើកបរលឿននិងម៉ូតូបើកបរគ្មានការប្រុងប្រយ័ត្ននៅពេលផ្លូវកំពុងបើកការដ្ឋានកសាងផ្លូវតូចចង្អៀត ទើបបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់៣នាក់ជាបុរស់ និងខូចខាតរថយន្តធ្ងន់ធ្ងរនិងម៉ូតូរងគ្រោះធ្ងន់ធ្ងរត្រូវបានកម្លាំងការិយាល័យជំនាញខេត្តយកទៅរក្សាទុកនៅអនុវត្តតាមនីតិវិធីចរាចរណ៍ផ្លូវគោក ។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅប្រាប់ឱ្យដឹងថា ៖ ជនរងគ្រោះដែលស្លាប់៣នាក់ខាងលើរួមមាន១-ឈ្មោះ ឆា ដាវុធ ភេទប្រុស អាយុ១៦ឆ្នាំ (មុខរបកម្មករសំណង់អ្នករួមដំណើរ)រស់នៅភូមិគោកចា ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ២-ឈ្មោះ ច្រឹង រក្សាភេទប្រុសអាយុ១៧ឆ្នាំ(មុខរបកម្មករសំណង់ អ្នករួមដំណើរ) ៣.ឈ្មោះ ឆា ដាវីន ភេទប្រុសអាយុ១៩ឆ្នាំ(មុខរបកម្មករសំណង់ ជាអ្នកបើកបរ)២នាក់រស់នៅភូមិគោកត្រំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
មន្ត្រីនគរបាលជំនាញបញ្ជាក់ថា ជនរងគ្រោះធ្វើការសំណង់នៅក្រុងប៉ោយប៉ែត ហើយឪពុកម្តាយអោយមកលេងស្រុក និងយកអង្ករ ក៏ជួបគ្រោះអកុសលតាមផ្លូវ បណ្តាលឱ្យស្លាប់ទាំង៣នាក់នៅនិងកន្លែងតែម្តង។
មន្ត្រីនគរបាលចរាចរណ៍ជើងគោកបានបញ្ជាក់ថា៖ក្រោយធ្វើការពិនិត្យវាស់វែងមូលហេតុគ្រោះថ្នាក់កើតឡើងបង្កដោយរថយន្តបើកបរលឿននិងម៉ូតូបើកបរខ្វះការប្រុងប្រយ័ត្ន នៅពេលផ្លូវកំពុងបើកការដ្ឋានកសាងផ្លូវតូចចង្អៀតទើបបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ទាំង៣នាក់។
សពជនរងគ្រោះទាំង៣នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅតម្កល់ទុកនៅវត្តស្វាយចាស់ ដើម្បីប្រគល់ជូនសាច់ញាតិរៀបចំធ្វើបុណ្យនៅឯស្រុកកំណើត ។ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ និងម៉ូតូដែលរងការខូចខាតយ៉ាងដំណាំ ត្រូវបានកម្លាំងការិយាល័យជំនាញខេត្តយកទៅរក្សាទុកនៅអនុវត្តតាមនីតិវិធីចរាចរណ៍ផ្លូវគោក ៕





ចែករំលែកព័តមាននេះ