ខេត្តបន្ទាយមានជ័យ ៖ ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បំផ្លាញផ្ទៈប្រជាពលរដ្ឋចំនួន៥៣ខ្នងផ្ទៈអាជ្ញាធរដឹកនាំកម្លាំងចុះអន្តរាគមន៍កាលពីល្ងាចកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានប្រាប់ថា កាលពីល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ មានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បានបំផ្លាញផ្ទៈសម្បែងប្រជាពលរដ្ឋចំនួន៥៣ខ្នងផ្ទៈបណ្តាលប៉ើងដំបូលខូចខាតស័ង្កសីចំនួន៦១៧សន្លឹក និងបាក់ឈើផ្លានចំនួន៩០ដើមតែសំណាងមិនប៉ះពាល់ប្រជាពលរដ្ឋតែប៉ះពាល់សើមសម្ភារៈត្រូវបានទទឹកជោគ។
លោកបានបញ្ជាក់ថា ក្រោយទទួលព័ត៌មានខ្យល់ប៉ៈពាល់សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ លោកបានដឹកនាំកម្លាំងចម្រុះចុះទៅពិនិត្យនិងអន្តរាគមន៍និងជួសជុលផ្ទៈសម្បែងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៥៣ខ្នងផ្ទៈដែលកម្លាំងនគរបាលក្រុងនិងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងក្រុងជាច្រើននាក់។
គួររំលឹកថា កាលពីអំឡុងខែមេសា ឆ្នាំ២០២៦កន្លងទៅខេត្តបន្ទាយមានជ័យរងគ្រោះដោយខ្យល់កន្ត្រាក់រយៈពេល២ថ្ងៃជាប់គ្នាបណ្តាលប៉ៈពាល់ចំនួន៦ស្រុក/ក្រុងបណ្តាលខូចខាតផ្ទៈសម្បែងប្រជាពលរដ្ឋជិត៧០០ខ្នងនិងស្លាប់ប្រជាពលរដ្ឋ១នាក់និងរបួស១នាក់នៅដើមខែឧសភា ឆ្នាំ២០២៦នេះខ្យល់កន្ត្រាក់ប៉ៈពាល់ក្រុងសិរីសោភ័ណខូចខាតផ្ទៈសម្បែង៥៣ខ្នងផ្ទៈ៕









ចែករំលែកព័តមាននេះ