ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេ.ងស្រី៣នាក់ ថតវីដេអូបង្ហោះម៉ូតូ​តាមហ្វេស​ប៊ុក ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនអប់រំ​ និងដក​ហូត​ម៉ូតូទុក ៣ខែ

1 នាទី មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖​ក្មេង​ស្រី​ទំនើង​០៣​នាក់​បង្ហោះ​ម៉ូតូ​ហើយ​ថត​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​យក​ទៅ​អប់រំ​រួច​ធ្វើ​កិច្ចសន្យា​ប្រគល់​ឲ្យ​ឪពុក​ម្តា​យមក​ទទួលយក​ទៅ​អប់រំ​បន្ត​។​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០២​ខែឧសភា ឆ្នាំ​២០២៦ សមត្ថកិច្ច ទទួល ព​ត៌​មាន ពី​បណ្តាញ សង្គម…

ខេត្តស្វាយរៀង ៖​ក្មេង​ស្រី​ទំនើង​០៣​នាក់​បង្ហោះ​ម៉ូតូ​ហើយ​ថត​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​យក​ទៅ​អប់រំ​រួច​ធ្វើ​កិច្ចសន្យា​ប្រគល់​ឲ្យ​ឪពុក​ម្តា​យមក​ទទួលយក​ទៅ​អប់រំ​បន្ត​។​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០២​ខែឧសភា ឆ្នាំ​២០២៦ សមត្ថកិច្ច ទទួល ព​ត៌​មាន ពី​បណ្តាញ សង្គម Facebook ថា​មាន ក្រុម ក្មេង ស្រី ០១​ក្រុម ដែល​បាន​បង្ហោះ​ម៉ូតូ រួច​យក video បង្ហោះ​លើ​បណ្ដាញ សង្គម Facebook នៅ​ចំណុច ទំនប់​ប្រឡាយ​បង្ហៀរទឹក ស្ថិត ក្នុងភូមិ បន្លា ស្អិត ឃុំ​ត្រពាំង ស្តៅ ស្រុករមាស​ហែក​។

ប្រភព​បន្ត​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​រួច​មក ដោយ អនុវត្ត​ន៍​តាម​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ ឯកឧត្ដម​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គ​ស្នងការ​នគរបាល​ជាតិ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង កាល​ថ្ងៃ ទី​០៣ ខែ ឧសភា ឆ្នាំ ២០២៦ លោក​វរសេនីយ៍ឯក សំ សំ​អុល អធិការ​នគរបាល ស្រុក​រមាស​ហែក បាន​ដឹក​នាំ​កម្លាំង​នគរបាល នៃ អធិការ​ដ្ឋា​ន​នគរបាល ស្រុក​រមាស​ហែក​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ក្មេង​ស្រី​ចំនួន៣​នាក់ ដែល​បាន បង្ហោះ​ម៉ូតូ រួច​យក video បង្ហោះ លើ បណ្ដាញ សង្គម Facebook នៅ ចំណុច​ទំនប់​បង្ហៀរទឹក ស្ថិត នៅ​ភូមិ​បន្លាស្អិត ​ឃុំ​ត្រពាំងស្តៅ ស្រុក​រមាស​ហែក​។

ចំពោះ សមត្ថកិច្ច បាន​ឆ្លើយ​សារភាព​ថា ក្រុម​ខ្លួន ពិតជា​បាន​ធ្វើ​សកម្មភាព​បង្ហោះ ម៉ូតូ ពិតប្រាកដ​មែន​។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​ធ្វើ​កិច្ច​សន្យា​អប់រំ និង​អ​ញ្ជើ​ញ​អាណាព្យាបាល​មក​ទទួល​យក ដើម្បី​អប់រំ បន្ត រីឯ​ម៉ូតូ​ប្រព្រឹត្តិ​សកម្មភាព១​គ្រឿង ត្រូវ​បាន​រក្សា​ទុក​នៅ​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​រមាស​ហែក រយៈពេល៣​ខែ​ ទើ​ប​ប្រគល់​ជូន​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ