ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចូលរួមសម្របសម្រួល និងដឹកនាំយុទ្ធនាការ « ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក» រើសសំរាមតាមដងផ្លូវជាតិលេខ៤៥ និងតាមបណ្តោយឆ្នេរព្រែកចាក នៅក្នុងក្រុងព្រះសីហនុ និងក្រុងកំពុងសោម ខេត្តព្រះសីហនុ។
យុទ្ធនាការនេះបានរៀបចំ ៖ ទី១-នៅក្រុងព្រះសីហនុ សង្កាត់លេខ១ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សា និងក្រុមសម្អាតអនាម័យក្រុង ចំនួន ១០នាក់ ប្រវែងផ្លូវបានសម្អាតប្រហែល ៥គីឡូម៉ែត្រ ។ បរិមាណសំរាម សំណល់រឹង និងប្លាស្ទិក ដែលប្រមូលបានមានចំនួន ១៥០គីឡូក្រាម ។ និងទី២-នៅក្នុងក្រុងកំពង់សោម មន្ត្រីរាជការ នៃឧទ្យានជាតិសមុទ្រព្រះសីហនុរាម បានចូលរួមជាមួយរដ្ឋបាលក្រុងកំពង់សោម រដ្ឋបាលសង្កាត់រាម ដឹកនាំដោយលោក នួន ប៊ុនថុល អភិបាលក្រុង និងមានការចូលរួមពីការិយាល័យជុំវិញក្រុង កងកម្លាំងទាំងបី ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រាម ប្រជាការពារ មេភូមិ អនុភូមិ និងប្រជាពលរដ្ឋ សរុបប្រមាណ១២០នាក់ បានធ្វើការសំអាតអនាម័យសំរាមនៅតាមដងផ្លូវជាតិលេខ៤៥ ប្រវែង ៧គីឡូម៉ែត្រ និងតាមបណ្តោយឆ្នេរព្រែកចាក ៣គីឡូម៉ែត្រ។ បរិមាណសំរាម សំណល់រឹង និងប្លាស្ទិកដែលប្រមូលបានមានចំនួន ១៥០គីឡូក្រាម ៕




























ចែករំលែកព័តមាននេះ