រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់អតីតមានមុខរបរជាអ្នកលក់ម៉ាស៊ីភ្លើង នៅផ្លូវជាតិលេខ៦A ក្នុងខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបញ្ជូ នទៅតុលាការ ដោយរងនូវការចោទប្រកាន់ពីបទ.ឆបោ ក ប្រាក់ប្រមាណ១៣ ម៉ឺនដុល្លារអាមេរិក ។ ស្ត្រីអតីតដែលគេស្គាល់ថា ជាថៅកែលក់ម៉ាស៊ីនភ្លើងនោះឈ្មោះ ថុង ចន្ថា អាយុ៤៦ ឆ្នាំ មានទីលំនៅមុខឃាត់ខ្លួនផ្ទះលេខ១៧១ ផ្លូវជាតិ៦ A ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ការឃាត់ស្ត្រីពាណិជ្ជករខាងលើនេះ សមត្តកិច្ចបានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្នុងដីកាបង្គាប់ឲ្យចាប់នោះបានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ថុង ចន្ថា ត្រូវបានចោទប្រកាន់ពីបទ.ឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ និងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ បទល្មើសដែលមានចែងឲ្យផ្តន្ទទោសតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ហើយបទល្មើសដែលត្រូវចោទប្រកាន់លើជនត្រូវចោទខាងលើនេះ ជាបទមជ្ឍឹមដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ។
រហូតមកដល់ថ្ងៃទី២៣ ខែវិច្ឆិកា ជនសង្ស័យខាងលើនេះកំពុងស្ថិតនៅដំណាក់ចៅក្រមស៊ើបសួរ ដំណើរសាកសួរតាមនីតិវិធីនៅឡើយទេ ដែល២.៣ ថ្ងៃហើយ ជនសង្ស័យត្រូវចោទបានតុលាការផ្ញើនៅសមត្តកិច្ច ទំនងទុកពេលឲ្យរកការចចារ ដោះស្រា យបំណុលជាមួយភាគីដើមបណ្តឹង នឹងរង់ចាំការសម្រេចចុងក្រោ យឃុំខ្លួនឬមិនឃុំខ្លួនជាឆន្ទានុសិទ្ធិលើចៅក្រមស៊ើបសួរ ៕


ចែករំលែកព័តមាននេះ