ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​ពោះ​របស់​អ្នក​ម្តាយ​តែង​តឹង និង​រឹង ក្នុង​ចន្លោះ​ខែ​ទី​៤​ដល់ទី​៦​?

28 វិនាទី មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពោះ​របស់​អ្នក​ម្តាយ​តឹង ហើយ​រឹង​ក្នុង​ចន្លោះ​ខែ​ទី​៤ ដល់ទី​៦ នៃ​ការ​មាន​ផ្ទៃពោះ​។ ហេតុ​អ្វី​ទៅ? ក្នុង​ចន្លោះ​ខែ​ទី​៤ ដល់ទី​៦​នៃ​ការ​ពរ​ពោះ​កូន​ក្នុង​ផ្ទៃ អ្នក​ម្តាយ​អាច​នឹង​មាន​អារម្មណ៍​ថា​ពោះ​តឹង​ៗ និង​រឹង​ៗ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពោះ​របស់​អ្នក​ម្តាយ​តឹង ហើយ​រឹង​ក្នុង​ចន្លោះ​ខែ​ទី​៤ ដល់ទី​៦ នៃ​ការ​មាន​ផ្ទៃពោះ​។ ហេតុ​អ្វី​ទៅ?

ក្នុង​ចន្លោះ​ខែ​ទី​៤ ដល់ទី​៦​នៃ​ការ​ពរ​ពោះ​កូន​ក្នុង​ផ្ទៃ អ្នក​ម្តាយ​អាច​នឹង​មាន​អារម្មណ៍​ថា​ពោះ​តឹង​ៗ និង​រឹង​ៗ ជា​ពិសេស ក្នុង​ពេល​យប់​តែ​ម្តង​។ នៅ​ពេល​ដែល​អ្នក​កើត​មាន​អាកា​រៈ​នេះ ប្រសិនជា​ពោះ​របស់​អ្នក​មិន​ឈឺ ឬ​ទ្វារមាស​មិន​មាន​ចេញ​ឈាម នោះ​មាន​ន័យ​ថា​ជា​រឿង​ធម្មតា​នោះ​ទេ ដោយ​អាកា​រៈ​នេះ កើត​តែ​មួយ​ភ្លេ​ត និង​បាត់​វិញ​ហើយ​។ ពេល​ដែល​កូន​ក្នុង​ផ្ទៃ​កម្រើក​ខ្លាំង នោះ​អ្នក​ម្តាយ​នឹង​អាច​កើត​មាន​អារម្មណ៍​ថា​ពោះ​តឹង និង​រឹង​។

ជា​ពិសេស ពេល​ដែល​អ្នក​ម្តាយ​នឿយហត់​ពេក ក៏​អាកា​រៈ​នេះ​អាច​កើត​មាន​ដែរ​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​។ ប៉ុន្តែ​ប្រសិនជា​អាកា​រៈ​នេះ​កើតឡើង​ញឹកញាប់​ពេក នឹង​ធ្វើ​ឲ្យ​ឈាម​ក្នុង​ស្បូន​របស់​អ្នក​ដើរ​មិន​ស្រួល ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ម្តាយ​ងាយ​កើត​មុន​ខែ​ខ្លាំង​ណាស់​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ទៅ​ពិនិត្យ​ពេល​ដែល​ពោះ​របស់​អ្នក​តែង​រឹង និង​តឹង​ខ្លាំង​ច្រើន​ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ