ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយចំណាយពេល ៧ខែ ប្រាសាទឥដ្ឋលេខ១៣ លើភ្នំបាខែងវិលមករកភាពរឹងមាំវិញហើយ

1 នាទី មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រុមការងារ​បច្ចេកទេស​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចំណាយពេល​៧​ខែ ដើម្បី​ជួសជុល​ពង្រឹង​តួ​ប៉ម​ប្រាសាទ​ឥដ្ឋ​លេខ​១៣ ឬ G13 នៅ​លើ​ភ្នំ​បាខែង​ឱ្យ​រឹង​មាំ​ឡើង​វិញ ហើយ​បាន​បញ្ចប់​ការ​ជួសជុល​នេះ…


ខេត្តសៀមរាប ៖ ក្រុមការងារ​បច្ចេកទេស​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចំណាយពេល​៧​ខែ ដើម្បី​ជួសជុល​ពង្រឹង​តួ​ប៉ម​ប្រាសាទ​ឥដ្ឋ​លេខ​១៣ ឬ G13 នៅ​លើ​ភ្នំ​បាខែង​ឱ្យ​រឹង​មាំ​ឡើង​វិញ ហើយ​បាន​បញ្ចប់​ការ​ជួសជុល​នេះ ក្នុង​ដំណាក់កាល​ទី​១ នៅ​ខែវិច្ឆិកា ឆ្នាំ​២០២៥ ។ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

អ្នកស្រី ឈុ​ន រតនា មន្ត្រី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​ដឹង​ថា គម្រោង​ជួសជុល​តួ​ប៉ម​ប្រាសាទ​ឥដ្ឋ​លេខ​១៣ ដំណាក់កាល​ទី​១ បាន​ចាប់ផ្ដើម​តាំងពី​ខែឧសភា ដល់​ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ ។ ការ​ជួសជុល​ដំណាក់កាល​ទី​១​នេះ ក្រុមការងារ​បាន​ជួសជុល​តួ​ប៉ម​ទី​១៣ ចាប់​តាំង​តែ​ពី​ខឿន ជើង​ជញ្ជាំង រហូត​ដល់​ផ្តែរ​ខាងលើ សរុប​កម្ពស់​ប្រវែង​៥​ម៉ែត្រ ដែល​រង​ការ​ពុក​ផុយ ខូចខាត​ដោយសារ​កត្តា​អាយុកាល សម្ភារ​សំណង់​ពុក​ផុយ ដោយសារ​ធម្មជាតិ និង​កង្វះ​ការ​ថែទាំ​យូរអង្វែង ។

អ្នកស្រី ឈុ​ន រតនា បញ្ជាក់​ទៀត​ថា ការងារ​ជួសជុល​នេះ គឺ​ក្រុមការងារ​បាន​រក​ឃើញ​ថ្មភក់​របស់​ខឿន​តួ​ប៉ម​លេខ​១៣ ទិស​ខាង​ខាងលិច​ចំនួន​ប្រមាណ​ជិត​១០០​ដុំ ហើយ​បាន​យក​ទៅ​រៀប​នៅ​តាម​ទីតាំង​ដើម ធ្វើ​ឱ្យ​ខឿន​នេះ​មាន​ភាព​រឹង ដើម្បី​ទប់​លំនឹង​ប្រាសាទ​នេះ​ឡើង​វិញ ដែល​អាច​រក្សា​បាន​នូវ​ទម្រង់​ដើម​នៃ​រចនា​សម្ពន្ធ​នៃ​ខឿន​នេះ​បាន​មួយ​ផ្នែក ដោយ​មុន​ជួសជុល​នៅ​សេសសល់ ស្លាកស្នាម​មាន​ថ្ម​ខឿន​ចំនួន​១១​ដុំ​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពី​ជួសជុល​រួចរាល់ អ្នកជំនាញ​សង្កេត​ឃើញ​ថា តួ​ប៉ម​របស់​ប្រាសាទ​ឥដ្ឋ​លេខ​១៣​នៅ​លើ​ខ្នងភ្នំ​បាខែង ដែល​ធ្លាប់តែ​ទ្រុឌទ្រោម បាន​ប្រែ​ក្លាយទៅជា​មាន​ស្ថាន​ភាពរឹងមាំ​ជា​ថ្មី​ឡើង​វិញ ដែល​ធ្វើ​ឱ្យ​តួ​ប៉ម​ឥដ្ឋ​នេះ អាច​ឈរ​បង្អួត​ភ្នែក​ភ្ញៀវ​ទេសចរ ដោយ​ពុំ​បាច់​ប្រើ​ជ​ន្ទ​ល់​ទ្រ​ដូច​កាលពីមុន​ទៀត​ឡើយ ។

ចំពោះ​ការ​ជួសជុល​ប្រាសាទ​ឥដ្ឋ នៅ​លើ​ខ្នងភ្នំ​បាខែង ដំណាក់កាល​ទី​២ គ្រោង​នឹង​អនុវត្ត​នៅ​ឆ្នាំ​ក្រោយ បន្ត​ចាប់ពី​ផ្តែរ រហូត​ដល់​កំពូល​នៃ​ប្រាសាទ ហើយ​តួ​ប៉ម​ប្រាសាទ​ទាំងមូល​នឹង​រឹង​មាំ​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ