ខេត្តកំពង់ធំ ៖ រថយន្តបីគ្រឿងបុកបន្តគ្នា បណ្តាលឲ្យរបួសធ្ងន់ស្រាល៣នាក់ និងខ្ទេចរថយន្តចំនួន២គ្រឿង ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង5និង45នាទីព្រឹកថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2025 តាមបណ្តលយផ្លូវជាតិលេខ6 នៅចំណុចភូមិកំញ៉ាត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តយីឌុបដឹកស្រូវមួយគ្រឿងបានចតដេកនៅអែបចិញ្ចើមផ្លូវខាងស្តាំ នៅចំណុចកើតហេតុខាងលើ ហើយក៏មានរថយន្តព្រូសមួយគ្រឿង ពណ៍ស បានធ្វើដំណើរពីជើងទៅត្បូង បានគេចពីគោយន្តកន្ត្រៃ ក៏ជ្រុលទៅបុកគូថរថយន្តយីឌុបដឹកស្រូវពេញទំហឹង ។ ពេលនោះ ក៏មានរថយន្ត1គ្រឿងទៀតម៉ាក Averese ពណ៌ស បានធ្វើដំណើរមកពីក្រោយបានបុកគូថរថយន្តព្រុសបន្តគ្នា ។
សមត្ថកិច្ចបានបន្តថា ក្នុងរថយន្តព្រុសជិះគ្នា2នាក់ហើយរងរបួសធ្ងន់សន្លប់ស្តូកស្តឹងក្នុងនោះមានជនបរទេសម្នាក់ រីឯរថយន្ត1គ្រឿងទៀតពណ៍សរ ម៉ាកAvereseជិះម្នាក់របួសស្រាលតែរថយន្តខ្ទេចមួយកំណាត់មុខ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះសម្រួលចរាចរនិងបញ្ជូនអ្នករបួសទៅសង្គ្រោះនៅមន្ទីរបង្អែកកំពង់ថ្ម ៕ ដោយ ៖ ស៊ុំ ស៊ីថាវរី




ចែករំលែកព័តមាននេះ