សង្គ្រាមអ៊ុយក្រែន ៖ សហរដ្ឋអាមេរិកបានបង្ហាញផែនការសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ី ដោយផែនការនោះតម្រូវឲ្យក្រុងគៀវធ្វើសម្បទានជាច្រើន ។ អ្នកនាំពាក្យសេតវិមានលោកស្រីការ៉ូលីនលីវីតគូសបញ្ជាក់ថា ផែនការនោះអាចល្អទាំងសម្រាប់អ៊ុយក្រែនទាំងសម្រាប់
រុស្ស៊ី ។ អាមេរិកស្នើផែនការ២៨ចំណុច ដើម្បីបញ្ចប់ការវាយលុករបស់រុស្ស៊ី ដែលកំពុងបន្ត ចាប់តាំងពី៣ឆ្នាំមកហើយ។
បេសកជនការទូតលោកSTEVE WITKOFF និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ាកូរូប៊ីយ៉ូ ធ្វើការដោយសម្ងាត់់លើផែនការនោះ អស់ពេលប្រមាណជា១ខែ។ នេះបើតាមអាជ្ញាធរអាមេរិក។ ផែនការនេះជារួមមានសម្បទានជាច្រើនសម្រាប់អ៊ុយក្រែន។ ។ ចំណុចទីមួយនៃផែនការនេះជាចំណុចសំខាន់ គឺការវិលត្រឡប់វិញនៃអធិបតេយ្យភាពរបស់អ៊ុយក្រែនប៉ុន្តែត្រូវលះបង់មួយផ្នែកនៃដែនដីខ្លួន កាន់កាប់ដោយរុស្ស៊ី ។
ផែនការនេះបញ្ជាក់ថា តំបន់គ្រីមេ លូហ្គានស្ក៍និងដូណេតស្ក៍ត្រូវទទួលស្កាល់ថា ជាតំបន់របស់់
រុស្ស៊ី ក្នុងនោះមានការទទួលស្គាល់របស់អាមេរិកផងដែរ ។ ផែនការបន្តថា កងទ័ពអ៊ុយក្រែនត្រូវដកថយពីមួយផ្នែកនៃតំបន់ដូណេតស្ក៍ ដែលខ្លួននៅត្រួតត្រាហើយដែលក្លាយជាតំបន់ទ្រនាប់ហាមមិនឲ្យមានកងទ័ព កាន់កាប់ដោយរុស្ស៊ី ។ តំបន់ឃ័រសុន និងតំបន់ហ្សាប៉ូរីហ្ស៊ីយ៉ា កន្លែងដែលរុស្ស៊ី វាយប្រហារកាលពីយប់ថ្ងៃទី២៦ វិច្ឆិកា បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៥នាក់ និងរបួសច្រើននាក់នឹងត្រូវបែងចែកទៅតាមខ្សែបន្ទាត់រណសិរ្សបច្ចុប្បន្ន។
ចំណែកមជ្ឈមណ្ឌលថាមពលនុយក្លេអ៊ែរនៅទីនោះ នឹងត្រូវដាក់ឲ្យដំណើរការ ក្រោមការត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ជាមួយការបែងចែកអគ្គិសនីស្មើគ្នារវាងអ៊ុយ
ក្រែន និងរុស្ស៊ី ។ ចំណុចទីមួយនេះហើយជាចំណុចសំខាន់បំផុត ដែលបើអ៊ុយក្រែនព្រមទទួលវាហាក់ដូចជាការសុំចុះចាញ់។
ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានទុកពេលដល់សមភាគីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គី ត្រឹមថ្ងៃទី២៧ វិច្ឆិកា ឲ្យឆ្លើយតបចំពោះផែនការនោះ ។ លោកត្រាំយល់ថានេះជាពេលវេលាដ៏ល្អប្រសើរមួយ។ លោកលើកឡើងទៀតថា ប្រសិនបើការប្រយុទ្ធគ្នានៅបន្តនោះអ៊ុយក្រែនកាន់តែខាចពេលបន្តទៀត ហើយបើព្រមលះបង់ដែនដីដល់រុស្ស៊ីទៅតាមផែនការនេះ វាបង្ហាញថា អ៊ុយក្រែនពិតជាក្លាហានខ្លាំង។ បែបនេះលោកត្រាំចង់និយាយសំដៅលើយុទ្ធជនអ៊ុយក្រែន។
ប្រធានាធិបតីរស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនមានប្រតិកម្មថា ផែនការនោះអាចជាមូលដ្ឋានទៅរកដំណោះស្រាយដោយសន្តិវិធីជាស្ថាពរមួយ តែធ្វើដោយមិនបានពិភាក្សាជាមួយយើងដោយជាក់លាក់ ។ លោកគំរាមវាយយកដែនដីអ៊ុយក្រែនកាន់តែច្រើនថែមទៀត ប្រសិនបើអ៊ុយក្រែនបដិសេធ។ ចំណែកប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គីវិញ មិនបិទទ្វារទាំងស្រុងឡើយតែលោកថារៀបចំចម្លើយមួយ ដោយលោកបញ្ជាក់ថា លោកដាច់ខាតនឹងមិនក្បត់អ៊ុយក្រែនឡើយ ៕
ចែករំលែកព័តមាននេះ