ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជក់បារី​បោះ​កន្ទុយ​ចូល​កន្លែង​ដាក់​សំរាម​ក្លាយជា​អគ្គិភ័យ​ឆាបឆេះ​ផ្អើល​សង្កាត់​បឹង​សាឡា​ង

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ដាក់​សំរាម​នៅ​ជាន់​ទី​៥​នៃ​អគារ​ផ្ទះ​ជួល​មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ផ្សែងហុយ​ទ្រលោម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​អន្តរាគមន៍ តែ​ពុំ​បាន​បាញ់​នោះ​ទេ ដោយ​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ និង​បាញ់​ទឹក​ពន្លត់​ទាន់​ពេល ពុំ​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ធ្ងន់ធ្ងរ​ឡើយ ។…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ដាក់​សំរាម​នៅ​ជាន់​ទី​៥​នៃ​អគារ​ផ្ទះ​ជួល​មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ផ្សែងហុយ​ទ្រលោម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​អន្តរាគមន៍ តែ​ពុំ​បាន​បាញ់​នោះ​ទេ ដោយ​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ និង​បាញ់​ទឹក​ពន្លត់​ទាន់​ពេល ពុំ​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ធ្ងន់ធ្ងរ​ឡើយ ។

ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨ និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៤​ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​អគារ​លេខ​១២៤ ជាប់​សាលា​បឋម​សិក្សា​បឹង​សាឡា​ង តាម​ផ្លូវ​លេខ​២៥៥​ក្រុម​៩​ភូមិ​៣ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ឃើញ​ភ្លើង​បាន​ឆាបឆេះ​ចេញពី​ជាន់​ទី​៥ ផ្សែងហុយ​ទ្រលោម​ចេញ​មក​ខាងក្រៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ពីរ​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។​នៅ​ក្នុង​ហេតុការណ៍​នោះ រថយន្ត​ពុំ​បាន​បាញ់​ពន្លត់​ឡើយ​ដោយ​ម្ចាស់​រួម​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​អស់​៤​បំពង់​ពន្លត់​ទាន់​ពេល​។​នៅ​ក្នុង​ហេតុការណ៍​នោះ គេ​ឃើញ​លោក​ជា ពិសី អភិបាល​ខណ្ឌទួលគោក​ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ផង​ដែរ ។

តាម​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​អ្នក​ជួល​បន្ទប់​ជក់បារី បោះ​កន្ទុយ​ចោល​លើ​កន្លែង​ដាក់​សំរាម​បណ្ដាល​ឲ្យ​ក្លាយជា​អគ្គិភ័យ​ឆាបឆេះ​តែ​ម្ដង​។ អគ្គិភ័យ​នេះ​បណ្ដាល​ឱ្យ​សម្ភារ​មួយ​ចំនួន​នៅ​ក្នុង​បន្ទប់​ជាប់​នោះ បាន​រង​ការ​ខូចខាត​ពុំ​បណ្ដា​ឲ្យ​ឆេះ​រាលដាល​ធ្ងន់ធ្ងរ​
ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ