មិនបាច់ទៅឆ្ងាយ ! អ្នកស្រុកគិរីវង់ និងអង្គរជ័យ មានរោងចក្រថ្មីក្បែរផ្ទះ ត្រូវការកម្មករច្រើនណាស់
- តាកែវ
ខេត្តតាកែវ ៖ លោក វី សំណាង អភិបាលនៃគណ:អភិបាលខេត្តតាកែវ បានប្រកាសនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ៖…
ខេត្តតាកែវ ៖ លោក វី សំណាង អភិបាលនៃគណ:អភិបាលខេត្តតាកែវ បានប្រកាសនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ៖…
ខេត្តតាកែវ ៖ លោក វី សំណាង អភិបាលនៃគណ:អភិបាលខេត្តតាកែវ បានប្រកាសនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ៖ ឱកាសការងាររបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ ( ខេត្តតាកែវ ) ស្រុកអង្គរជ័យ ( ខេត្តកំពត ) បានមកដល់ទៀតហើយ។

អភិបាលខេត្តតាកែវ បានបញ្ជាក់ថា ក្រុមការងារ នៃរដ្ឋបាលខេត្តតាកែវ បានចុះពិនិត្យទីតាំងដីស្នើសុំសាងសង់រោងចក្រ ចំនួន០២ទីតាំង ដូចខាងក្រោមៈ
១.រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានតម្រូវការកម្មករ នៅចន្លោះពី១០០០ ទៅ១៥០០នាក់ ។

២.រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិព្រៃអំពក ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានតម្រូវការកម្មករ ចាប់ពី៥០០០នាក់ទ្បើងទៅ ។
ជាងទៀត រោងចក្រទាំងពីរខាងលើនេះ មានតម្រូវការកម្មករសរុបប្រមាណ៦៥០០នាក់ ដូច្នេះឱកាសការងាររបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ និងស្រុកអង្គរជ័យ បានមកដល់ជណ្ដើរផ្ទះបងប្អូនហើយ ៕



ចែករំលែកព័តមាននេះ