ប្រទេសអាល់ហ្សេរី ៖ ម្ចាស់សាលារៀនគ្រឹស្ត SAINT E MARIE ស្ថិតនៅរដ្ឋនីហ្សេភាគកណ្ដាលឈៀងខាងជើងនីហ្សេរីយ៉ា កន្លែងមានការចាប់ពង្រត់អះអាងថា សិស្សសាលានោះ៥០នាក់ក្នុងចំណោម៣១៥នាក់ ដែលត្រូវចាប់ពង្រត់ដោយពួកជនប្រដាប់អាវុធ អាចរត់គេចរួចមកវិញហើយនៅសល់២៥០នាក់ទៀត ។
ពួកគេត្រូវចាប់ពង្រត់កាលពីថ្ងៃទី២២ វិច្ឆិកា ។ សិស្សស្រីទាំង៥០នាក់ដែលអាចរត់គេចរួចខ្លូនមានអាយុពី១០ ទៅ១៨ឆ្នាំ។ ពួកគេរត់គេចខ្លួនរួចខ្លះជាបុគ្គល ខ្លះជាក្រុម។ ពួកគេបានវិលត្រឡប់មកជួបជុំគ្រួសារវិញហើយ ។ ការចាប់ពង្រត់នោះក្នុងសហគមន៍ដាច់ស្រយាល PAPIRI ក្នុងរដ្ឋនីហ្សេ កើតមាន៤ថ្ងៃ បន្ទាប់ពីការចាប់ពង្រត់សិស្សសាលា២៥នាក់ ក្នុងស្ថានភាពដូចគ្នានៅម៉ាហ្គារដ្ឋជិតខាង ស្ថិតនៅចម្ងាយ១៧០គីឡូម៉ែត្រពីគ្នា ។
មិនទាន់មានក្រុមណាមួយប្រកាសទទួលខុសត្រូវ ចំពោះការចាប់ពង្រត់នោះនៅឡើយ ហើយអាជ្ញាធរគូសបញ្ជាក់ថា បណ្ដាកងឯកភាពកងទ័ពត្រូវបានដាក់ពង្រាយរួមជាមួយពួកអ្នកបរបាញ់សត្វមូលដ្ឋាន ដើម្បីជួយសង្គ្រោះសិស្សសាលាទាំងនេះ និងគ្រូពួកគេ១២នាក់៕

ចែករំលែកព័តមាននេះ