ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំក្រោយ គឺនៅក្នុងរង្វង់៥ភាគរយ

2 ម៉ោង មុន
  • ភ្នំពេញ

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រំពឹង​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០២៦​រំពឹង​ថា នឹង​សម្រេច​បាន​នៅ​ក្នុង​រង្វង់​ប្រមាណ​ជា​៥​ភាគរយ ។ ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ពី​ការ​យល់​ដឹង​អំពី​ការ​អភិវឌ្ឍ​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​ការ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៦ កាលពី​ពេល​ថ្មី​ៗ ឧបនាយករដ្ឋមន្ត្រី…

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រំពឹង​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០២៦​រំពឹង​ថា នឹង​សម្រេច​បាន​នៅ​ក្នុង​រង្វង់​ប្រមាណ​ជា​៥​ភាគរយ ។

ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ពី​ការ​យល់​ដឹង​អំពី​ការ​អភិវឌ្ឍ​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​ការ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៦ កាលពី​ពេល​ថ្មី​ៗ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុនី​រ័​ត្ន បាន​ឲ្យ​ដឹង​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​ក្រោយ អាច​ទាប​ជាង​ឆ្នាំ​២០២៥ ។

លោក​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២៥ ក​ម្កុ​ជា​អាច​សម្រេច​បាន​កំណើន​ប្រមាណ​ជា​៥,២ ភាគរយ ហើយ​នៅ​ឆ្នាំ​២០២៦ ត្រូវ​បាន​ព្យាករណ៍​ថា នឹង​មាន​កំណើន​រង្វង់​៥​ភាគរយ​។

ក្រៅពី​ក្រសួង ធនាគារអភិវឌ្ឍន៍អាស៊ី​ជាដើមក៏​បាន​អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០២៦ នឹង​អាច​សម្រេច​បាន​កំណើន​រង្វង់​៥​ភាគរយ ឬ​ទាប​ជាង​នេះ​បន្តិច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ