ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៤៣​ស​ប្តា​ហ៍ ផ្លូវ​ថ្មើរជើង​ចតុមុខ ទទួល​បាន​ភ្ញៀវ​មក​កម្សាន្ត​សរុប​ជិត​៦​លាន​នាក់

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ស្ថិតិ នៃ​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ថា ភ្ញៀវ​ទេសចរណ៍​ដើរ​កម្សាន្ត​នៅ​ផ្លូវ​ថ្មើរជើង​ចតុមុខ (Chaktomuk Walk Street) ដែល​បើក​ដំណើរ​កាលពី​ថ្ងៃ​សៅរ៍…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ស្ថិតិ នៃ​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ថា ភ្ញៀវ​ទេសចរណ៍​ដើរ​កម្សាន្ត​នៅ​ផ្លូវ​ថ្មើរជើង​ចតុមុខ (Chaktomuk Walk Street) ដែល​បើក​ដំណើរ​កាលពី​ថ្ងៃ​សៅរ៍ ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៥ កន្លង​ទៅ ហើយ​បើ​គិត​មក​ត្រឹម​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ មាន​រយៈពេល​៤៣​ស​ប្តា​ហ៍​ហើយ ដែល​ស្មើរ​នឹង​៨៦​ថ្ងៃ​ប៉ុណ្ណោះ គឺ​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​សរុប​ប្រមាណ ៥,៧១៦,០០០​នាក់ ក្នុង​នោះ ភ្ញៀវ​ទេសចរណ៍​ជាតិ ចំនួន ៥,៥៨៥,៣០០​នាក់ និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ចំនួន​១៣០,៧០០​នាក់ ។

ក្នុង​ចំនួន​ខាងលើ​នេះ បើ​គិត​ក្នុង​មួយ​ថ្ងៃ ផ្លូវ​ថ្មើរជើង​ចតុមុខ ទទួល​បាន​ភ្ញៀវ​ទេសចរណ៍ ប្រមាណ​ជា ៥០,០០០​នាក់ ឯណោះ ។ យោង​តាម​ស្ថិតិ​នេះ បង្ហាញ​ថា ថ្មើរជើង​ទទួល​បានការ​ពេញ​និយម​យ៉ាង​ខ្លាំង​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។

ផ្លូវ​ថ្មើរជើង​ចតុមុខ ត្រូវ​បាន​គាំទ្រ​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ យ៉ាងច្រើន​ពី​មួ​យស​ប្ដា​ហ៍​ទៅ​មួ​យស​ប្ដា​ហ៍ ដែល​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​ជាប់​លេខ​១០ ក្នុង​ចំណោម​ទីក្រុង​ដ៏​ធំ​ល្អ​បំផុត​លើ​ពិភពលោក ប្រចាំឆ្នាំ​២០២៥(‎​ប្រភព​ពី​ទស្សនាវដ្តី​ទេសចរណ៍ Condé Nast Traveler) ៕

default
default
default
default
default
default
default
default
default
default
default
default
default
default
default
default
default
default
default
default

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ