ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​អន្តរជាតិ​បន្ត​បំបែក​កំណត់​ត្រា ខណៈ​អ្នកវិភាគ​មើលឃើញ​តម្លៃ ៦​ពាន់​ដុល្លារ​/​តម្លឹង នៅ​ឆ្នាំ​ក្រោយ

2 ម៉ោង មុន

បរទេស​៖ តម្លៃ​មាស​អន្តរជាតិ​បាន​បន្ត​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៥ ដោយសារ​តែ​តម្រូវការ​កើនឡើង​នៃ​លោហៈធាតុ​ដ៏​មាន​តម្លៃ​មួយ​នេះ និង​ការ​រំពឹង​ទុក​កាន់តែ​ខ្លាំង​ឡើង​អំពី​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​បន្ថែម​ទៀត​ដោយ​ធនាគារកណ្តាល​សហរដ្ឋអាមេរិក (Fed) នៅ​ឆ្នាំ​ក្រោយ​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន…

បរទេស​៖ តម្លៃ​មាស​អន្តរជាតិ​បាន​បន្ត​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៥ ដោយសារ​តែ​តម្រូវការ​កើនឡើង​នៃ​លោហៈធាតុ​ដ៏​មាន​តម្លៃ​មួយ​នេះ និង​ការ​រំពឹង​ទុក​កាន់តែ​ខ្លាំង​ឡើង​អំពី​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​បន្ថែម​ទៀត​ដោយ​ធនាគារកណ្តាល​សហរដ្ឋអាមេរិក (Fed) នៅ​ឆ្នាំ​ក្រោយ​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

គិត​ត្រឹម​ម៉ោង ០២:៣៥ នាទី​រសៀល ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៥ តម្លៃ​មាស​អន្តរជាតិ​បាន​រក្សា​តម្លៃ​នៅ ៤ ៥១១ ដុល្លារ​ក្នុង​១​អោន ឬ ៥ ៤៣៤ ដុល្លារ​ក្នុង​១​តម្លឹង បន្ទាប់​ពី​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន ៤ ៥៣០ ដុល្លារ​/​អោន ឬ ៥ ៤៥៧ ដុល្លារ​/​តម្លឹង នៅ​ព្រឹក​ដដែល​។ អ្នកវិភាគ​អន្តរជាតិ​មួយ​ចំនួន​លើក​ឡើង តម្លៃ​មាស​កំពុង​កំណត់​គោលដៅ​ដល់ ៥ ០០០ ដុល្លារ​/​អោន ឬ ៦ ០២៤ ដុល្លារ​/​តម្លឹង នៅ​រយៈពេល ៦ ទៅ ១២ ខែ​ខាង​មុខ​។

មាស​បាន​ឡើងថ្លៃ​ខ្លាំង​នៅ​ឆ្នាំ​នេះ ដោយ​កត់ត្រា​ការ​កើនឡើង​ប្រចាំឆ្នាំ​ខ្ពស់​បំផុត​ចាប់តាំងពី​ឆ្នាំ ១៩៧៩ ជំរុញ​ដោយ​ការ​បន្ធូរបន្ថយ​គោលនយោបាយ​របស់ Fed ភាព​មិន​ប្រាកដប្រជា​ខាង​ភូមិសាស្ត្រ​នយោបាយ តម្រូវការ​មាស​ដ៏​រឹង​មាំ​ជាស​កល ការ​សម្រុក​ទិញ​ស្កុ​ក​ទុកជា​ទុនបម្រុង​របស់​បណ្តា​ធនាគារកណ្តាល​លើ​ពិភពលោក គួប​ផ្សំ​នឹង​កម្សោយ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​។

មាស​ត្រូវ​បាន​ចាត់ទុកជា​ទ្រព្យសកម្ម​ដ៏​មាន​សុវត្ថិភាព​បំផុត​។ តម្លៃ​វា​កើនឡើង​នៅ​ពេល​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ និង​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំង​ឡើង ខណៈ​កម្សោយ​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​ធ្វើ​ឱ្យ​មាស​មាន​តម្លៃ​ថោក​ជាង សម្រាប់​អ្នកទិញ​នៅ​បរទេស​៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com