ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​មាន​គម្រោង​សាងសង់​ឃ្លាំង​ស្តុក​ប្រេង​ឆៅ​បន្ថែម​ទៀត ដើម្បី​ពង្រឹង​សន្តិសុខ​ថាមពល

4 ម៉ោង មុន

ទីក្រុង​ហាណូយ ៖ ប្រទេស​វៀតណាម​មាន​គម្រោង​ពង្រីក​សមត្ថភាព​ផ្ទុក​ប្រេង​ឆៅ​របស់​ខ្លួន ដោយ​លោកនាយក​រដ្ឋមន្ត្រី ផា​ម មិ​ញ​ជិ​ញ (Pham Minh Chinh) បាន​ជំរុញ​ឱ្យ​សង់​កន្លែង​បម្រុង​ជាតិ​នៅ​ស្រុក…

ទីក្រុង​ហាណូយ ៖ ប្រទេស​វៀតណាម​មាន​គម្រោង​ពង្រីក​សមត្ថភាព​ផ្ទុក​ប្រេង​ឆៅ​របស់​ខ្លួន ដោយ​លោកនាយក​រដ្ឋមន្ត្រី ផា​ម មិ​ញ​ជិ​ញ (Pham Minh Chinh) បាន​ជំរុញ​ឱ្យ​សង់​កន្លែង​បម្រុង​ជាតិ​នៅ​ស្រុក ងី សឺ​ន (Nghi Son) ខេត្ត​ខេត្ត​ថា​ញ​ហ័​រ (Thanh Hoa) និង​គម្រោង​ស្រ​ដៀង​គ្នា​នៅ​ទីតាំង​ផ្សេង​ទៀត ដើម្បី​ពង្រឹង​សន្តិសុខ​ថាមពល​ជាតិ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម (VNA) ចេញផ្សាយ ។

នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​ប្រាប់​កិច្ចប្រជុំ​សមាជិក​រដ្ឋាភិបាល​អចិន្ត្រៃយ៍ នៅ​ឯ​ទីក្រុង​ហាណូយ កាលពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦ ថា ការ​សាងសង់​កន្លែង​ស្តុក​ប្រេង​ឆៅ​នៅ​ស្រុក ងី សឺ​ន ផ្អែក​លើ​មូលដ្ឋាន​គ្រឹះ​នយោបាយ ច្បាប់ ការ​អនុវត្ត​ជាក់ស្តែង និង​ផែនការ​ដ៏​រឹង​មាំ ដូច្នេះ​ការ​ផ្តោតអារម្មណ៍​ត្រូវ​តែ​ផ្តោត​លើ​ការ​ជំរុញ​គម្រោង​ជា​ជាង​ការ​ពន្យារពេល ឬ​ការ​ដក​គម្រោង​ណាមួយ​ចេញ​។

គម្រោង​នេះ​នឹង​អនុវត្ត​តាម​ផែនការមេ​ស្តី​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ស្តុក និង​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ជាតិ​សម្រាប់​ឆ្នាំ ២០២១-២០៣០ ជាមួយ​ចក្ខុវិស័យ​ដល់​ឆ្នាំ ២០៥០ ដើម្បី​ដោះស្រាយ​តម្រូវការ​បន្ទាន់​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល និង​មាន​សារៈសំខាន់ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សន្តិសុខ​ថាមពល​ជាតិ​។

ដោយសារ​តម្រូវការ​ប្រេងឥន្ធនៈ​កំពុង​កើនឡើង ហើយ​ការ​ផ្គត់ផ្គង់​នៅ​តែ​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ទីផ្សារ​សកល​នោះ ការ​កសាង​ស្តុក​ប្រេង​ឆៅ​ជា​មុន នឹង​ជួយ​វៀតណាម​កាត់​បន្ថយ​ហានិភ័យ​ពី​ការ​ប្រែប្រួល​មិន​ស្ថិតស្ថេរ ដូច​ករណី​ជាក់ស្តែង​បច្ចុប្បន្ន ដែល​ជម្លោះ​មជ្ឈិមបូព៌ា​កំពុង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។

នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ឃ្លាំង​ស្តុក​ប្រេង​ឆៅ ងី សឺ​ន ក៏​នឹង​ជំរុញ​ប្រសិទ្ធភាព​នៃ​រោងចក្រ​ចម្រាញ់​ប្រេង និង​រោងចក្រ​គីមី​ឥន្ធនៈ ងី សឺ​ន ដែល​ប្រតិបត្តិការ​តាំងពី​ឆ្នាំ ២០១៨ ផង​ដែរ ដោយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ និង​បង្កើត​សន្ទុះ​សម្រាប់​កំណើនសេដ្ឋកិច្ច​នៅ​តំបន់ឆ្នេរ​ភាគ​ខាងជើង និង​ទូ​ទាំង​ប្រទេស​វៀតណាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ