បា.ក់អគារមួយនៅអេហ្សុីបស្លា.ប់៨នាក់
ប្រទេសអេហ្ស៊ីប ៖ វ៉េបសាយព័ត៌មានផ្លូវការមួយរបស់អេហ្ស៊ីបAHRAM ONLINE រាយការណ៍នាថ្ងៃទី២៥ ធ្នូ ថា តុល្យការនៃការបាក់អគារស្នាក់នៅមានកម្ពស់៥ជាន់មួយ ក្នុងខេត្តអេហ្ស៊ីប GIZEH…
ប្រទេសអេហ្ស៊ីប ៖ វ៉េបសាយព័ត៌មានផ្លូវការមួយរបស់អេហ្ស៊ីបAHRAM ONLINE រាយការណ៍នាថ្ងៃទី២៥ ធ្នូ ថា តុល្យការនៃការបាក់អគារស្នាក់នៅមានកម្ពស់៥ជាន់មួយ ក្នុងខេត្តអេហ្ស៊ីប GIZEH…
ប្រទេសអេហ្ស៊ីប ៖ វ៉េបសាយព័ត៌មានផ្លូវការមួយរបស់អេហ្ស៊ីបAHRAM ONLINE រាយការណ៍នាថ្ងៃទី២៥ ធ្នូ ថា តុល្យការនៃការបាក់អគារស្នាក់នៅមានកម្ពស់៥ជាន់មួយ ក្នុងខេត្តអេហ្ស៊ីប GIZEH ភាគខាងត្បូងក្រុងគែរ ចំនួនអ្នកស្លាប់កើនដល់៨នាក់ ។
តាមវ៉េបសាយនេះថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពមនុស្សចុងក្រោយដែលបាត់ខ្លួន ក្រោយការរុករក២ថ្ងៃ និងប្រតិបត្តិការកាយយកចេញគំនរបាក់បែក។ អគារនោះបានបាក់កាលពីយប់ថ្ងៃទី២២ ធ្នូ នៅអ៊ីមបាបា ជាសង្កាត់មួយមានប្រជាជនច្រើនកុះករនៃខេត្តGIZEH បណ្ដាលឲ្យខូចខាតអគារនានាដែលនៅក្បែរ ។ មនុស្សម្នាត្រូវបានជម្លៀសចេញពីអគារទាំងនោះ ជាការប្រុងប្រយ័ត្នរង់ចាំការវាយតម្លៃរបស់អាជ្ញាធរ ។
អាជ្ញាធរខេត្តនេះអះអាងថា ការកាយគំនរបាក់បែកត្រូវធ្វើដោយដៃ ព្រោះអគារនោះស្ថិតនៅតំបន់មានផ្លូវតូចចង្អៀតមិនអាចប្រើគ្រឿងចក្រធុនធ្ងន់បាន ៕

ចែករំលែកព័តមាននេះ