រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី…
រាជធានីភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី…
រាជធានីភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១១០រូបបានអនុម័តសេចក្តីព្រាងចំនួន៤។
អង្គសភាបានអនុម័តយល់ព្រមរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ចំនួន៤ ដោយទទួល បានចំនួន ១១១ សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
អង្គសភាបានបន្តនីតិវិធី ទៅតាមរបៀបវារៈទាំង៤ នៃសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ដែលមាន លទ្ធផលដូចតទៅ៖
១-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ។
សេចក្តីព្រាងច្បាប់ស្តីពី អាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា គឺបានរៀបចំឡើងដើម្បីជំនួស ច្បាប់ស្តីពី អាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាចាស់ ដែលបានប្រកាសឱ្យប្រើតាំងពីឆ្នាំ២០០៨ ដែល ពុំបានគ្របដណ្តប់អស់នូវសកម្មភាពអាកាសចរណ៍ថ្មីៗ ដែលកំពុងមានការវិវត្តរីកចម្រើនយ៉ាងខ្លាំងនៅក្នុងពិភពលោក។
ដើម្បីបំពេញនូវមូលដ្ឋានគតិយុត្តឱ្យបានគ្រប់គ្រាន់សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍវិស័យអាកាសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា ទើបរាជរដ្ឋាភិបាលដែលមានរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលជាសេនាធិការ បានរៀបចំសេចក្តីព្រាងច្បាប់ស្តីពី អាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ជាថ្មី ដើម្បីធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ប្រតិបត្តិការអាកាសចរណ៍ស៊ីវិល ជំរុញការអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវអាកាសប្រកបដោយ ចីរភាព កាលានុវត្តភាពវិនិយោគ ការប្រកួតប្រជែង និងរួមចំណែកការពារបរិស្ថាន ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ សមស្របរបស់អ្នកប្រើប្រាស់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា។
-សេចក្តីព្រាងច្បាប់ស្តីពី អាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា មានចំនួន ២៥ជំពូក ចែកចេញ ជា១០៤មាត្រា។
-លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់។
-ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាតំណាងរាជរដ្ឋា ភិបាល និងសហការី ជាអ្នកការពារសេចក្តីព្រាងច្បាប់។
-សមាជិករដ្ឋសភាដែលបានឡើងមានមតិ ក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់នេះ មានចំនួន៣រូប គឺ ឯកឧត្តម ទី សុគន្ធ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ឯកឧត្តម សេរី កុសល តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយ មានជ័យ និងឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ។
-អង្គសភាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ទាំងមូល ចំនួន ៩៧សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល។
២- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិក របស់ខ្លួន។
សេចក្តីព្រាងច្បាប់ខាងលើ មានភ្ជាប់ដោយកិច្ចព្រមព្រៀង គ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវ អាកាស រវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ សហភាពអឺរ៉ុបនិងរដ្ឋសមាជិក មានខ្លឹមសារចំនួន៣៤ មាត្រា ភ្ជាប់ដោយឧបសម្ព័ន្ធចំនួន១ ដែលមាន១៥ មាត្រា។ កិច្ចព្រមព្រៀងរវាងអាស៊ាន និងសហភាពអឺរ៉ុប ដែល តំណាងឱ្យ ៣៧ប្រទេស រួមមានរដ្ឋសមាជិកអាស៊ាន ១០ប្រទេស និងរដ្ឋសមាជិកអឺរ៉ុប ២៧ប្រទេស គឺជាការបើក ចំហរទីផ្សារនៃការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិរវាងតំបន់ទាំងពីរ។ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលបាន អត្ថប្រយោជន៍ សម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ជាមួយរដ្ឋសមាជិកអាស៊ាន និងរដ្ឋសមាជិកនៃ សហភាពអឺរ៉ុបក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជំរុញការទាក់ទាញវិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និង ផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជន និងប្រជាជននៃតំបន់ទាំងពីរ។
-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូន តាមផ្លូវអាកាស រវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន មាន ២មាត្រា។
-ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃ រដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់។
-ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាតំណាងរាជរដ្ឋា-ភិបាល និងសហការី ជាអ្នកការពារសេចក្តីព្រាងច្បាប់។
-អង្គសភាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ទាំងមូល ចំនួន ៩៧សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល។
៣- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិ ហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋ សមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
អត្ថបទសេចក្តីព្រាងច្បាប់ខាងលើ មានភ្ជាប់ដោយពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ នៃកិច្ច ព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។ ពិធីសារទី៣នេះ នឹងពង្រីកគោលដៅហោះហើរ និងចំនួនជើងហោះហើររវាងរដ្ឋ ជាសមាជិកអាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងផ្តល់ផលប្រយោជន៍ជាច្រើនជូនកម្ពុជា ជាពិសេសនឹង ជំរុញដល់ការបង្កើនការដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ ការងារ និងសេដ្ឋកិច្ច។
-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគី ចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន មាន២មាត្រា។
-ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃ រដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់។
-ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាតំណាងរាជរដ្ឋា ភិបាល និងសហការី ជាអ្នកការពារសេចក្តីព្រាងច្បាប់។
-អង្គសភាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ទាំងមូល ចំនួន ៩៧សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល។
៤- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យា ទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។
សេចក្តីព្រាងច្បាប់ខាងលើ មានភ្ជាប់ដោយពិធីសារអនុវត្តកញ្ចប់ កិច្ចសន្យាទី១១ ដែលមានខ្លឹមសារព្រមព្រៀង ចំនួន ៦ចំណុច និងពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១២ មានខ្លឹមសារព្រមព្រៀងចំនួន ៦ចំណុច ។ ការអនុម័ត សេចក្តីព្រាងច្បាប់នេះ នឹងបានផ្តល់នូវអត្ថប្រយោជន៍ដល់កម្ពុជាដូចជា៖ បំពេញកាតព្វកិច្ចក្នុងនាមរដ្ឋសមាជិក អាស៊ាន ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃសហគមន៍សេដ្ឋកិច្ចអាស៊ានតែមួយ តាមរយៈការកសាងទីផ្សារអាកាសចរណ៍ អាស៊ានតែមួយ ជំរុញសមាហរណកម្មនៅក្នុងតំបន់អាស៊ាននៃវិស័យអាកាសចរណ៍ស៊ីវិល តាមរយៈការបើកចំហ ទីផ្សារបន្ថែមនៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និងទាក់ទាញការវិនិយោគលើផ្នែកសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាសនៅកម្ពុជា ពីបណ្តាប្រទេសសមាជិកអាស៊ាន។
-អង្គសភាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ទាំងមូល ចំនួន ៩៧សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល៕







ចែករំលែកព័តមាននេះ