ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​លឿន​ធ្លាក់​ផ្លូវជាតិ​លេខ​៤​ដួ.លបោក​ក្បាល​ស្លា.ប់​

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ បុរស​ចំណាស់​ម្នាក់​បាន​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ដែល​ជិះ​ម៉ូតូ​ម្នាក់ឯង​លឿន ហើយ​បាន​ជ្រុល​ធ្លាក់​ពីលើ​ផ្លូវជាតិ​លេខ​៤​ដោយ​ខ្លួនឯង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ និង​សមត្ថកិច្ច​។ ហេតុការណ៍​បុរស​ម្នាក់​ជិះ​ម៉ូតូ​ធ្លាក់​ផ្លូវស្លាប់​ដោយ​ខ្លួនឯង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ …

ខេត្តកំពង់ស្ពឺ​៖ បុរស​ចំណាស់​ម្នាក់​បាន​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ដែល​ជិះ​ម៉ូតូ​ម្នាក់ឯង​លឿន ហើយ​បាន​ជ្រុល​ធ្លាក់​ពីលើ​ផ្លូវជាតិ​លេខ​៤​ដោយ​ខ្លួនឯង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ និង​សមត្ថកិច្ច​។

ហេតុការណ៍​បុរស​ម្នាក់​ជិះ​ម៉ូតូ​ធ្លាក់​ផ្លូវស្លាប់​ដោយ​ខ្លួនឯង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤  ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៧២​ទៅ​លេខ​៧៣ ស្ថិត​នៅ​ក្នុងភូមិ​តា​ឡា​ត់​ចាស់​  ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​០១​គ្រឿង ម៉ាក​ស្មាស់ រី​វ៉ូ ( Smash Revo) ពណ៌​ខ្មៅ​  គ្មាន​ស្លាក​លេខ​  បើកបរ​ដោយ​ឈ្មោះ ហ៊ុម ឆែម ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្នោត​ព្រែក ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច​។ បុរស​រង​គ្រោះ​ខាងលើ​បាន​បើកបរ​ម៉ូតូ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​ដោយ​ខ្លួនឯង បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ឱ្យ​ដឹង​ថា ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ រង​ការ​ខូចខាត​ម៉ូតូ​០១​គ្រឿង​តិចតួច​។
   
ចំពោះ​សព​បុរស​ខាងលើ​នគរបាល​បាន​ប្រគល់​ជូន​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

 ​ដោយឡែក​ម៉ូតូ​នគរបាល​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ប្រើប្រាស់​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com