ខេត្តសៀមរាប ៖ ក្រោមស្មារតីជ្រះថ្លា នាព្រឹកថ្ងៃទី២៦ ធ្នូ នេះ អាជ្ញាធរជាតិអប្សរាបានបង្ហាញពីសកម្មភាពរបស់បងប្អូនខ្មែរ ដែលបាននាំគ្នាធ្វើកិច្ចបួងសួងដល់បារមីវត្ថុសក្តិសិទ្ធិគ្រប់ព្រះអង្គ និងទេវតាថែរក្សាទឹកដីកម្ពុជា ។
ជាក់ស្តែង អាជ្ញាធរជាតិអប្សរា បានប្រកាសនាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេថា៖ ពលរដ្ឋខ្មែរបួងសួងសូមចម្រើនសេចក្តីសុខ និងភាពសម្បូរសប្បាយដល់ព្រះរាជាណាចក្រកម្ពុជា ។
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ពលរដ្ឋខ្មែរតាំងចិត្តជ្រះថ្លា បួងសួង អធិដ្ឋានដល់បារមីវត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ជាពិសេស បារមីអង្គរដ៏មានឫទ្ធិចេស្តាគ្រប់ព្រះអង្គយាងប្រោះព្រំថែរក្សាព្រះរាជាណាចក្រកម្ពុជាសូមចម្រើនសេចក្តីសុខ និងភាពសម្បូរសប្បាយជានិរន្ត ឈ្នះអស់មារសត្រូវ ៕




ចែករំលែកព័តមាននេះ