ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ព័ត៌មាន​ខេត្តមណ្ឌលគិរី​និង​អាជ្ញាធរ​ស្រុក​កែវ​សីមា រៀបចំ​យុទ្ធនាការ «និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ» ជូន​ដល់​មហាជន

2 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​បញ្ជៀ​សការ​ចែកចាយ​ព័ត៌មាន​មិន​ពិត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​សង្គម ស្មារតី​សាមគ្គីភាព និង​សណ្តាប់ធ្នាប់​សាធារណៈ មន្ទីរ​ព័ត៌មាន​ខេត្តមណ្ឌលគិរី នា​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥ បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​កែវ​សីមា…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​បញ្ជៀ​សការ​ចែកចាយ​ព័ត៌មាន​មិន​ពិត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​សង្គម ស្មារតី​សាមគ្គីភាព និង​សណ្តាប់ធ្នាប់​សាធារណៈ មន្ទីរ​ព័ត៌មាន​ខេត្តមណ្ឌលគិរី នា​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥ បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​កែវ​សីមា ចុះ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​អំពី​យុទ្ធនាការ «​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ (Fake News)»។

យុទ្ធនាការ​អប់រំ​នេះ​ត្រូវ​បាន​រៀបចំ​ឡើងជា​ពីរ​ទីតាំង​សំខាន់​ៗ រួម​មាន សិស្សានុសិស្ស​នៃ​វិទ្យាល័យ ហ៊ុន សែន កែវ​សីមា និង​មន្ត្រីរាជការ​នៃ​សាលាស្រុក​កែវ​សីមា ។ ក្នុង​ឱកាស​នោះ​មន្ត្រី​ជំនាញ នៃ​មន្ទីរ​ព័ត៌មាន និង​អាជ្ញាធរ​មូលដ្ឋាន បាន​លើក​ឡើង​អំពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការ​ផ្សព្វផ្សាយ និង​ជឿ​តាម​ព័ត៌មាន​មិន​ពិត ជា​ពិសេស​នៅ​លើ​បណ្ដាញ​សង្គម​។​ការ​ផ្តោត​សំខាន់ គឺ​របៀប​សម្គាល់​អត្តសញ្ញាណ​នៃ​ព័ត៌មាន​ក្លែងក្លាយ ដោយ​ពន្យល់​ពី​លក្ខណៈ​សម្គាល់​មួយ​ចំនួន ដូច​ជា​ប្រភព​មិន​ច្បាស់លាស់ ការ​ប្រើប្រាស់​ចំណងជើង​ទាក់ទាញ​ហួសហេតុ និង​ការ​បង្កាច់បង្ខូច​កិត្តិយស​អ្នក​ដទៃ​។

ការ​អប់រំ ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​មន្ត្រីរាជការ ចេះ​ពិចារណា ផ្ទៀងផ្ទាត់​ព័ត៌មាន មុន​នឹង​សម្រេចចិត្ត​ចែកចាយ​បន្ត​ ។​ ការ​ដាស់តឿន ពី​ទោសទណ្ឌ​ផ្លូវច្បាប់ ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បង្កចលាចល ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ស្ថិរភាព​នយោបាយ និង​កិត្តិយស​របស់​បុគ្គល ឬ​ស្ថាប័ន​។

យុទ្ធនាការ​នេះ​បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ពង្រឹង​ចំណេះដឹង​ឌី​ជី​ថ​ល (Digital Literacy) របស់​ប្រជាពលរដ្ឋ​និង​បាន​ផ្សព្វផ្សាយ​នូវ​សារ​អប់រំ​ដ៏​សំខាន់​ថា មុន​នឹង​ចុច​ចែករំលែក (Share) សូម​ចំណាយ​ដើម្បី​ពិចារណា និង​ផ្ទៀងផ្ទាត់​ ។ ​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ គឺ​ការ​ចូលរួម​ថែរក្សា​សុវត្ថិភាព​សង្គម​របស់​យើង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com