សុខភាព៖ សម្រាប់អ្នកដែលមានបញ្ហាមុខកើតមុន ឬស្បែករលាក តាសក់គឺជាដំណោះស្រាយធម្មជាតិដ៏សាមញ្ញ និងមានប្រសិទ្ធភាពខ្ពស់។ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាព និងសម្រស់ បានបង្ហាញថា តាសក់មានគុណសម្បត្តិសំខាន់ៗជាច្រើន ដែលជួយថែរក្សាស្បែកឱ្យមានសុខភាពល្អ៖
គុណសម្បត្តិពិសេសរបស់តាសក់ចំពោះស្បែក
- រក្សាសំណើម: តាសក់មានផ្ទុក ជាតិទឹកសម្បូរបែប ដែលល្អណាស់សម្រាប់រក្សាសំណើមស្បែកទាំងផ្ទៃក្រៅ និងផ្ទៃក្នុង។
- បណ្តេញជាតិពុល: ជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយដែលទទួលបានពីតាសក់ ជួយ បណ្តេញជាតិពុល និង សម្រួលដល់ការបញ្ចេញអ័រម៉ូន ដែលអាចជាកត្តាបង្កឱ្យកើតមុន។
- ប្រឆាំងការរលាក: តាសក់មាន លក្ខណៈសម្បត្តិប្រឆាំងការរលាក ដែលជួយកាត់បន្ថយការហើម ការក្រហម និងធ្វើឱ្យ ការឡើងមុនថយចុះ។
- សារធាតុប្រឆាំងអុកស៊ីតកម្ម: ផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលចាំបាច់សម្រាប់ការរក្សាសុខភាពស្បែកឱ្យល្អប្រសើរ និងការពារពីការខូចខាត។
របៀបប្រើប្រាស់តាសក់សម្រាប់ព្យាបាលមុខកើតមុន
ខាងក្រោមនេះជាគន្លឹះងាយៗដើម្បីប្រើប្រាស់តាសក់ដើម្បីព្យាបាលស្បែកមុខ៖
១. សម្រាប់ម៉ាសមុខ និងកាត់បន្ថយការរលាក
- វិធីសាស្ត្រ: យក តាសក់ស្រស់ មកហាន់ជាចំណិតស្តើងៗ រួចយកទៅដាក់ត្រជាក់ក្នុងទូទឹកកក។
- ការអនុវត្ត: យកចំណិតតាសក់ត្រជាក់មក បិទលើផ្ទៃមុខ ឬបិទកន្លែងដែលមានការរលាក និងកើតមុន។
- រយៈពេល: ទុកចោលប្រហែល ១៥ ទៅ ២០ នាទី រួចយកចេញ។
២. សម្រាប់ទឹកលាងមុខធម្មជាតិ
- វិធីសាស្ត្រ: យកតាសក់ទៅ កិន ឬបុក រួចពូតយកតែទឹករបស់វា។
- ការអនុវត្ត: ប្រើទឹកតាសក់នេះមក លាប ឬម៉ាស្សាថ្នមៗ លើផ្ទៃមុខជារៀងរាល់ព្រឹក និងល្ងាច។
- ប្រសិទ្ធភាព: ជួយផ្តល់សំណើម សម្រួល pH របស់ស្បែក និងបំបាត់ជាតិខ្លាញ់លើផ្ទៃមុខ៕
ចែករំលែកព័តមាននេះ