ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ! ភ្នំសំរាមអើយ ទុកឱ្យអាជ្ញាធរជួយហិតផង

5 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​សំរាម​ទៅ​ចោល​អាណា​ធិ​ប​តេ​យ្យ​នៅ​ក្បែ​ផ្លូវ​រថភ្លើង​ខាងត្បូង​ផ្សារ​កូន​ដំរី​អាជ្ញាធរ​ប្រើប្រាស់​គម្រោង​សំរាម​អនាធិបតេយ្យ​ដែល​ស្ថិត​ភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​។ ជាកស្តែង​ឃើញ​គំនរ​សំរាម​នៅ​ក្បែរផ្លូវ​រថភ្លើង​និង​ជាប់​ខាង​ត្បូង​ផ្សារ​កូន​ដំរី​ បង្ក​មាន​ក្លិនស្អុយ​ប៉ះពាល់​បរិស្ថាន​និង​សុខភាព​ប្រជាពលរដ្ឋ​ឆ្លងកាត់​និង​នៅ​ក្បែរ​សុំ​អោយ​អាជ្ញាធរ​សង្កាត់​ជួយ​រក​ដំណោះស្រាយ​យក​សំរាម​ចេញ​អោយ​បាន​ឆាប់​ទើប​ល្អ​។ លោក ខាត់ ធា…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​សំរាម​ទៅ​ចោល​អាណា​ធិ​ប​តេ​យ្យ​នៅ​ក្បែ​ផ្លូវ​រថភ្លើង​ខាងត្បូង​ផ្សារ​កូន​ដំរី​អាជ្ញាធរ​ប្រើប្រាស់​គម្រោង​សំរាម​អនាធិបតេយ្យ​ដែល​ស្ថិត​ភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​។

ជាកស្តែង​ឃើញ​គំនរ​សំរាម​នៅ​ក្បែរផ្លូវ​រថភ្លើង​និង​ជាប់​ខាង​ត្បូង​ផ្សារ​កូន​ដំរី​ បង្ក​មាន​ក្លិនស្អុយ​ប៉ះពាល់​បរិស្ថាន​និង​សុខភាព​ប្រជាពលរដ្ឋ​ឆ្លងកាត់​និង​នៅ​ក្បែរ​សុំ​អោយ​អាជ្ញាធរ​សង្កាត់​ជួយ​រក​ដំណោះស្រាយ​យក​សំរាម​ចេញ​អោយ​បាន​ឆាប់​ទើប​ល្អ​។

លោក ខាត់ ធា ចៅសង្កាត់​និមិត្ត​បាន​បញ្ជាក់​ថា​ សំរាម​ដែល​គរ​​ចោល​ក្បែរ​ផ្សារ​និង​ផ្លូវជាតិ​គឺជា​សំរាម​ដែល​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី​​យក​​ទៅ​បោះចោល​ ទើប​បណ្តាល​មានការ​កក​ស្ទះសំរាម​មាន​ក្លិនស្អុយ តែ​សំរាម​ដែលគរ​​ចោល​នេះ​មាន​គម្រោង​សំរាម​អនា​ធិបតេយ្យ​ដែល​អោយ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​អនាម័យ​អ្នក​ទៅ​យក​ចេញ ​តែ​មិនឃើញ​មក​យក​ចេញ​ ទើប​បង្ក​អោយ​មានការ​កក​ស្ទះ​តែ​លោក​បានអោយ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ ដោះស្រាយ​អោយ​បាន​ឆាប់ ​កុំអោយ​ប៉ៈ​ពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​។

លោក​បាន​បញ្ជាក់​ថា​៖​អាជ្ញាធរ​សង្កាត់​និ​មិ​ត្យ​កំពុង​ដោះស្រាយ​បញ្ហា​សំរាម​ដោយ​គ្រោង​អោយ​ប្រជាពលរដ្ឋ​ទុកដាក់​តាម​ផ្ទៈ​រៀងខ្លួន​ហើយ​ដាក់​ខែ​ជាមួយ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​អោយ​យក​ជា​ប្រចាំ​ ដោយឡែក​នៅ​អាង​ពង្រ​កន្លែង​តំបន់​កំសាន្ត​អាជ្ញាធរ​កំពុង​ធ្វើ​ធុងសំរាម​សម្រាប់​ទុកដាក់​អោយ​បាន​ល្អ​អោយ​ប្រជាពលរដ្ឋ​ទៅ​លេង​កំសាន្ត​ចូលរួម​អនាម័យ​និង​សំអាត​បរិស្ថាន​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ