ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មនុស្ស ៦ នាក់បាត់បង់ជីវិតក្នុងគ្រោះអគ្គិភ័យឆាបឆេះមជ្ឈមណ្ឌលព្យាបាលអ្នកញៀនថ្នាំនៅប្រទេស​អេហ្ស៊ីប​

1 ថ្ងៃ មុន

​អេហ្ស៊ីប៖ ហេតុការណ៍គ្រោះអគ្គិភ័យដ៏រន្ធត់មួយបានកើតឡើងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលព្យាបាលអ្នកញៀនថ្នាំមួយកន្លែង ក្នុងខេត្ត Qalyubia ភាគខាងជើងទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដែលបណ្តាលឱ្យមនុស្ស…

​អេហ្ស៊ីប៖ ហេតុការណ៍គ្រោះអគ្គិភ័យដ៏រន្ធត់មួយបានកើតឡើងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលព្យាបាលអ្នកញៀនថ្នាំមួយកន្លែង ក្នុងខេត្ត Qalyubia ភាគខាងជើងទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដែលបណ្តាលឱ្យមនុស្ស ៦ នាក់ស្លាប់បាត់បង់ជីវិត និង ៧ នាក់ផ្សេងទៀតរងគ្រោះដោយសារថប់ដង្ហើមក្រោយស្រូបផ្សែង។ នេះបើ​យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​នៃប្រទេសអេហ្ស៊ីប។​

ប្រភពដដែលបានឱ្យដឹងថាភ្លាមៗបន្ទាប់ពីទទួលបានសញ្ញាអាសន្ន កងកម្លាំងសន្តិសុខ រថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿង បានប្រញាប់ប្រញាល់ចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុក្នុងទីក្រុង Benha។ ក្រុមអ្នកពន្លត់អគ្គិភ័យបានខិតខំទប់ស្កាត់អណ្តាតភ្លើងរហូតគ្រប់គ្រងបានទាំងស្រុង ដែលអាចបញ្ចៀសមិនឱ្យភ្លើងឆេះរាលដាលទៅដល់អគារលំនៅឋានក្បែរខាង នៅក្នុងតំបន់ដែលមានប្រជាជនរស់នៅយ៉ាងកុះករនោះឡើយ។

បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ច និងព្រះរាជអាជ្ញាបានចាប់ផ្ដើមបើកការស៊ើបអង្កេតជាបន្ទាន់ ដោយបញ្ជាឱ្យមានការត្រួតពិនិត្យផ្នែកកោសល្យវិច័យនៅកន្លែងកើតហេតុ ដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលនាំឱ្យមានគ្រោះអគ្គិភ័យនេះ៕