វេណេស៊ុយអេឡា-អាមេរិក ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃទី៤ មករា បានគំរាមប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា លោកស្រីដែលស៊ីរ៉ូឌ្រីហ្គេសថា នឹងទទួលភ័ព្វវាសនាអាក្រក់ចជាងលោកនីកូឡាស់ម៉ាឌូរ៉ូ ដែលកងទ័ពអាមេរិកចាប់ខ្លួននាពេលមុននេះរួមជាមួយភរិយានំទៅអាមេរិកដើម្បីកាត់ទោសទៅទៀត ។

លោកត្រាំថ្លែងទៅកាន់កាសែត THE AT LANTIC ថា ប្រសិនបើលោកស្រីរ៉ូឌ្រីហ្គេស មិនធ្វើអ្វី្វដែលត្រូវធ្វើទេ នោះលោកស្រីនឹងបង់តម្លៃយ៉ាងខ្ពស់បំផុត ប្រហែលជាខ្លាំងជាងលោកម៉ាឌូរ៉ូទៅទៀត ។ ប្រទេសវេណេស៊ុយអេឡាកំពុងជួបការដួលរលំទាំងស្រុងហើយ ។
លោកស្រីរ៉ូដ្រីហ្គេសដែលជាអនុប្រធានាធិបតីវេណេស៊ុយអេឡា ត្រូវបានតុលាការកំពូលរបស់ប្រទេសតែងតាំងជាប្រធានាធិបតីស្ដីទី ក្រោយលោកម៉ាឌូរ៉ូត្រូវកងទាហានអាមេរិកចាប់ខ្លួននាំទៅកាត់ទោសនៅសហរដ្ឋអាមេរិក ហើយលោកត្រូវនាំខ្លួនមកកាន់តុលាការក្រុងញូវយ៉កនាថ្ងៃទី៥ មករា ។

ក្រោយពីច្រើនខែវាយប្រហារបណ្ដានាវាដែលចោទថារត់ពន្ធគ្រឿងញៀន អាមេរិកបានធ្វើ
កាលពីថ្ងៃទី៣ មករា នូវប្រតិបត្តិការគួរឲ្យភ្ញាក់ផ្អើលមួយ ចាប់ខ្លួនលោកម៉ាឌុរ៉ូនិងភរិយា ដោយចោទពីបទរត់ពន្ធគ្រឿងញៀនភេរវកម្ម ។ ដោយធ្វើអត្ថាធិប្បាយថាប្រតិបត្តិការយោធានោះត្រូវបានរៀបចំដ៏ល្អិតស្អន់ លោកត្រាំថ្លែងកាលពីថ្ងៃទី៣ មករាថា ចាប់ពីពេលនេះតទៅសហរដ្ឋអាមេរិកនឹងដឹកនាំវេណេស៊ុយអេឡា មានប្រជាជន៣០លាននាក់ រហូតដល់មានការឆ្លងកាត់ខាងនយោបាយមួយដែលប្រាកដប្រជា ។ លោកថានឹងបញ្ជូនកងទាហានទៅកាន់ប្រទេសនោះ សម្រាប់ធ្វើ្វើរលកទី២នៃការវាយប្រហារ ។

ទោះបីយ៉ាងណា រដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ាឌូរូប៊ីយ៉ូកាលពីថ្ងៃទី៤ មករា បាននិយាយសម្រាលដោយគូសបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោនពឹងលើលោកស្រីរ៉ូឌ្រីហ្គេស និងមេដឹកនាំដទៃៗទៀត ដើម្បីបំពេញការទាមទារទាំងឡាយរបស់អាមេរិក ។ លោកស្រីរ៉ូឌ្រីហ្គេសដំបូងអះអាងថានឹងរួមសហការតែបន្តិចក្រោយមកគូសបញ្ជាក់ថា វេណេស៊ុយអេឡាត្រៀមការពារខ្លួន ។ លោកស្រីនាយប់ថ្ងៃទី៤ មករា បានកោះប្រជុំគណៈរដ្ឋមន្ត្រី ។

ក្នុងកិច្ចប្រជុំនេះមានការចូលរួមរបស់មនុស្សខ្លាំងនៅអមលោកម៉ាឌូរ៉ូជាច្រើនរូប ក្នុងនោះមានរដ្ឋមន្ត្រីការពារប្រទេសឧត្ដមសេនីយវ៉ា្លឌីមៀរប៉ាទ្រីណូឡូប៉េស្ត ដែលមុននេះអះអាងពីការគាំទ្ររបស់កងទ័ពចំពោះលោកស្រីរ៉ូឌ្រីហ្គេស ។ តាមឧត្ដមសេនីយរូបនោះថា មួយផ្នែកធំនៃក្រុមការពារប្រធានាធិបតី បានត្រូវសម្លាប់ដោយឈាមត្រជាក់ រួមជាមួយកងទាហាននឹងបណ្ដាជនស៊ីវិលតែលោកមិនបញ្ជាក់ពីចំនួនមនុស្សស្លាប់ឡើយ ។ លោកត្រាំបញ្ជាក់ថាមានជនជាតិគុយបាច្រើននាក់ក៏ត្រូវសម្លាប់ដែរក្នុងពេលធ្វើប្រតិបត្តិការ ។ បណ្ដារបាយការណ៍ក្រៅផ្លូវការរៀបរាប់ពីមនុស្សស្លាប់ច្រើនសិបនាក់ ។ រួចអង្គការមួយដែលរួមមានបណ្ដាគ្រូពេទ្យចូលរួមដែរ រៀបរាប់ពីមនុស្សស្លាប់៧០នាក់និងរបួស៩០នាក់ ។

ចំណែកកងទ័ពវេណេស៊ុយអេឡាវិញអះអាងពីការដាក់ពង្រាយគ្រប់មធ្យោបាយយោធាជាការឆ្លើយតបចំពោះប្រតិបត្តិការយោធារបស់អាមេរិក ។ រដ្ឋមន្ត្រីការពារប្រទេសវេណេស៊ុយអេឡា ស្នើដល់ប្រជាជនកុំឲ្យចុះញ៉មការប៉ុនប៉ងធ្វើសង្គ្រាមចិត្តសាស្ត្រ ការគំរាមកំហែង និងការបំភ័យដល់យើង ។ លោកចោទប្រកាន់អាមេរិកថា ប្រព្រឹត្តការចាប់ពង្រាត់ដ៏កំសាក ។ មនុស្សប្រមាណជា២០០០នាក់ជាអ្នកគាំទ្រលោកម៉ាឌូរ៉ូ ដែលជិះម៉ូតូបានលើកគ្នាធ្វើបាតុកម្មនៅក្រុងការ៉ាកាស់ ដោយលើកទង់ជាតិ ៕
ចែករំលែកព័តមាននេះ