ខេត្តព្រះវិហារ ៖ អំណោយសប្បុរសធម៌ ជាសាច់ជ្រូក សាច់គោស្រស់ចំនួន ៦តោន និងគ្រឿងឧបភោគ បរិភោគ ចំនួន៣១មុខរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ផ្ដល់តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដឹកយកទៅប្រគល់ជូនដល់ដៃ វីរកងទ័ពជួរមុខចំនួន៣គោលដៅ ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រុំដែនកម្ពុជា-ថៃ យ៉ាងរឹងមាំង នៅទិសខេត្ដព្រះវិហារ ក្នុងស្មារតីខ្មែរជួយខ្មែរ និងដើម្បីចូលរួមចំណែកសម្រាលបន្ទុករបស់អាជ្ញាធរ ក្នុងគ្រាមានអាសន្ន ។
អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ខាងលើនេះ បានដឹកយកមកប្រគល់ជូនដល់ វីរកងទ័ពជួរមុខ ទាំង៣គោលដៅ នៅទិសព្រះវិហារ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ខេត្ដព្រះវិហារ តាមរយៈគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយអភិបាលរងរាជធានី លោក អ៊ុម រ៉នហាស្សសាន់ ។
ក្នុងឱកាសនោះ លោក អ៊ុម រ៉នហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងនាមអ្នកសមរភូមិក្រោយ ទោះយើងនៅឆ្ងាយតែរូប កាយប៉ុណ្ណោះតែបេះដូង ឆន្ទៈមនសិកាទឹកចិត្តស្មារតីនៅជាប់ជាមួយបងប្អូនវីរកងទ័ពយើងជាដរាប ក្នុងស្មារតីខ្មែរជួយខ្មែរ ដោយមិនបោះបង់បងប្អូនចោលឡើយ។ ជាក់ស្តែងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាកយរដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាននាំយកអំណោយជាសាច់គោស្រស់, សាច់ជ្រូកចំនួន ៦តោន និងគ្រឿងឧបភោគ បរិភោគ ចំនួន៣១មុខ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកប្រគល់ជូនវីរកងទ័ព ដែលប្រចាំការទាំង៣ទិស នៅខេត្ដព្រះវិហារ នាថ្ងៃនេះ គឺជាទឹកចិត្ដដ៏ថ្លៃថ្លា យកចិត្ដទុកដាក់ ពីសុខទុកដល់កងកម្លាំងរបស់យើងមិនតែប៉ុណ្ណោះ សម្ដេចបានគិតគូពីសុខទុក្ខជីវភាពគ្រួសារកងទ័ព និងជនភៀសសឹក ថែមទៀតផង ។
លោក អ៊ុម រ៉នហាស្សាន់ ក៏បានពាំនាំផ្ដាំផ្ញើរ នូវការសាកសួរសុខទុក ពីសំណាក់ សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមបងប្អនវីរកងទ័ពជួរមុខយើងទាំងអស់ មានការជឿជាក់ទុកចិត្តលើប្រមុខរាជរដ្ឋា ភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា ដោយមិនទុកបងប្អូនចោលឯកកោនោះឡើយ ។
ជាការឆ្លើយតបវិញក្នុងឱកាសនោះលោកឧត្ដមសេនីយ៏ទោ អ៊ូ ណារិន ,លោកវរៈសេនីយ៏ឯក តែ សំណាង និងលោកអនុសេនីយ៏ឯក តន ស្រៀន ប្រចាំការទិសទី១ ខេត្ដព្រះវិហារ បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបាននាំយកអំណោយសប្បុរសធម៏ ជាសាច់គោស្រស់និងគ្រឿងឧបភោគ បរិភោគ សម្ភារៈជាច្រើនមុខទៀតតាមរយៈលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានចាត់តំណាង លោក អ៊ឹម រ៉នហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ បានដឹកយកមកប្រគល់ ជូនដល់ដៃវីរកងទ័ពយើងដែលប្រចាំនៅខេត្ដព្រះវិហារនេះ ។
លោកបានសម្ដែងការត្រេកអរយ៉ាងខ្លាំងពីទឹកចិត្ដអាណិតស្រឡាញ់ របស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលបានផ្ដល់អំណោយជាសាច់គោស្រស់ចំនួន១០០០គីឡូក្រាម និងសាច់ជ្រួកចំនួន១៥០០គីឡូក្រាម និងកងពលធំអន្តរាគមន៌លេខ៣ទទួលបានសាច់គោស្រស់ចំនួន១០០០គីឡូក្រាម, សាច់ជ្រូកចំនួន ១៥០០គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខទៀត ។
សូមគោរពជូនពរសម្ដេចធិបតីជួប តែសេចក្ដីសុខដើម្បីបន្ដដឹកនាំប្រទេសជាតិមាតុឱ្យមានការរីកចម្រើនទៅថ្ងៃអនាគត ។ ពួកយើងខ្ញុំសូមប្ដេជ្ញាយកជីវិតការពារទឹកដីមិនឱ្យខ្មាំងសត្រូវមកឈ្លានពានដណ្ដើមយកទឹកដីកម្ពុជាបានឡើយ ៕










ចែករំលែកព័តមាននេះ