ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក បុ.ក​ជាមួយឡានទួ​រី​ស ខ្ទាត​មនុស្ស​ចូល​ក្រោម​​កុងតឺន័រ ​ស្លា.ប់​ម្នាក់ របួ.ស​ធ្ងន់​ម្នាក់

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ បុរស​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ត្រពាំង​ក្រឡឹង ខណៈ​ដែល​ម៉ូតូ​រ៉ឺ​ម៉ក​បុក​ជាមួយ​រថយន្ត​តូ​រី​ស ហើយ​ខ្ទាត​មនុស្ស​ចូល​ក្រោម​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​បើក​បញ្ច្រាសទិស​តែ​ម្តង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤…

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ បុរស​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ត្រពាំង​ក្រឡឹង ខណៈ​ដែល​ម៉ូតូ​រ៉ឺ​ម៉ក​បុក​ជាមួយ​រថយន្ត​តូ​រី​ស ហើយ​ខ្ទាត​មនុស្ស​ចូល​ក្រោម​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​បើក​បញ្ច្រាសទិស​តែ​ម្តង​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៧៩ ទៅ​លេខ​៨០ ស្ថិត​នៅ​ក្នុងភូមិ​កុមារ​ពេទ្យ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ភាគីខាង​​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿងខាងលើ​ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ ទុ​យ សា​រិ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ បានស្លាប់ ​និងអ្នករួមដំណើរ​ម្នាក់​ឈ្មោះ បិ​ន ហាន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ បានរងរបួសធ្ងន់ ។ ជនរងគ្រោះ​ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​សំរោង​ធំ ឃុំ​សំរោង ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ចំណែក​រថយន្ត​​ប្រភេទ​ទួរី​ស​ ម៉ាក​សាំង​យ៉ុ​ង ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ​2A-7984  អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​បាន​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​បាត់​ ។

រីឯ​​រថយន្ត​កុងតឺន័រ​ ម៉ាក​NISSAN DIESEL ពណ៌​ស​  ​ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ​3A-0323  សណ្តោង​សឺ​មី​រ៉ឺ​ម៉ក ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​4A-7746 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​បាន​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​បាត់​)  ។​

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ជិះគ្នា២នាក់ បាន​​ធ្វើដំណើរ​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ប្រភេទ​​ទួរី​ស​ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា រួច​ហើយ​ក៏​បាន​ខ្ទាត​​​អ្នកបើករ៉ឺម៉កម៉ូតូ​ ​ចូល​ក្រោម​រថយន្ត​មួយ​គ្រឿង​ទៀត​ប្រភេទ​​រថយន្ត​កុងតឺន័រ​ ដែល​កំពុង​បើកបរ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​បើកបររ៉ឺម៉ក​ម៉ូតូ នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ ចំណែក​អ្នក​រួម​ដំណើរ រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ត្រពាំង​ក្រឡឹង​។ ដោយឡែក អ្នកបើកបររថយន្តទាំង២នាក់ បានរត់គេចខ្លួនបាត់ ។​

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ឱ្យ​ដឹង​ថា ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ សព​ដឹក​យក​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។
 
នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ចំពោះ​វត្ថុ​តាង​ទាំង​០៣​គ្រឿង​នគរបាល​ជំនាញ​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​បណ្តោះអាសន្ន រង់ចាំ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ