ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរវ័យចំណាស់៦២ឆ្នាំ ចេញពីភ្នំពេញទៅគាស់​​ផ្ទះ​ ជាប់អន្ទាក់នៅក្រុងច្បារមន

6 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នគរបាល​ក្រុង​ច្បារមន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ស្កាត់​តាំងពី​ភ្នំពេញ​ មក​ធ្វើ​សកម្មភាព​លួច​គាស់​ឃ្លាំង​ស្តុក​ទំនិ​ញ​មួយ​កន្លែង តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយ​ការណ៍​ជូន​សមត្ថកិច្ច ក៏​ឃាត់ខ្លួន​បាន ។ មន្ត្រី​នគរបាល​ក្រុង​ច្បារមន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ​ឈ្មោះ…

ខេត្តកំពង់ស្ពឺ ៖ នគរបាល​ក្រុង​ច្បារមន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ស្កាត់​តាំងពី​ភ្នំពេញ​ មក​ធ្វើ​សកម្មភាព​លួច​គាស់​ឃ្លាំង​ស្តុក​ទំនិ​ញ​មួយ​កន្លែង តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយ​ការណ៍​ជូន​សមត្ថកិច្ច ក៏​ឃាត់ខ្លួន​បាន ។

មន្ត្រី​នគរបាល​ក្រុង​ច្បារមន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ​ឈ្មោះ ឃៀង សុ​ខុន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួល​គក រាជធានី​ភ្នំពេញ ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​វេលាម៉ោង​ប្រមាណ​១​ និង​៤០​នាទី​រសៀល​​ថៃ្ង​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ចំណុច​ឃ្លាំង​ស្តុក​ទំនិញ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​តា​ម៉ុ​ល សង្កាត់​ច្បារមន ក្រុង​ច្បារមន ។

លោក​វរសេនីយ៍ទោ យ័ន្ដ សង្ហារ អធិការ​នគរបាល​ក្រុង​​ច្បារមន​បានឱ្យ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​វ័យ​ចំណាស់ខាងលើ គឺ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​តាម​ទូរស័ព្ទ​មក​លេខ​ទាន់​ហេតុការណ៍ Hotline ថា នៅ​ចំណុ​ច​ឃ្លាំង​ស្តុក​ទំនិញ ស្ថិត​ក្នុងភូមិ​តា​ម៉ុ​ល សង្កាត់ច្បារមន ក្រុង​ច្បារមន មាន​ករណី​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្ដិ ដោយ​មាន​ចោរ​កំពុង​ធ្វើ​សកម្មភាព ។

នៅ​ពេល​ទទួល​បាន​សេចក្តីរាយការណ៍​នេះ​ភ្លាម កម្លាំង​​នគរបាល​ក្រុង​ច្បារមន បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ទៅ​ឃាត់ខ្លួន​បាន​មុខសញ្ញា​ចោរលួច​ម្នាក់​នេះ រួម​ជាមួយ​វត្ថុ​តាង​មាន​កន្ត្រៃ​កាត់​ដែក​១ ទួរណឺវីស​១ ឧបករណ៍​កាច់​សោ​ម៉ូតូ​៣ កន្ត្រៃ​តូច​១ ម៉ា​ឡេ​ត​១ ដែក​ដាប់​១ ទូរស័ព្ទ​ដៃ​១​គ្រឿង និង​សោ​ម៉ូតូ​១​ផង​ដែរ ។

លោក​អធិការ យ័ន្ដ សង្ហារ បាន​បន្ត​ថា ក្រោយពេល​ឃាត់ខ្លួន ក៏​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​អ​ធិការដ្ឋាន​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌខេត្ដ ដើម្បី​មាន​ចំណាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ