ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស​កម្ពុជា ​ថ្កោលទោស​ចំពោះ​ការ​ឈ្លានពាន​របស់​ថៃ ​លើ​ដែន​អធិបតេយ្យ

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស យ៉ាង​ខ្លាំងក្លា​បំផុត ​ចំពោះ​ការ​ឈ្លានពាន​ប្រដាប់​អាវុធ​របស់​ប្រទេស​ថៃ ​មក​លើ​កម្ពុជា រួម​មានការ ប្រើប្រាស់​យន្តហោះ​ចម្បាំង…

រាជធានី​ភ្នំពេញ ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស យ៉ាង​ខ្លាំងក្លា​បំផុត ​ចំពោះ​ការ​ឈ្លានពាន​ប្រដាប់​អាវុធ​របស់​ប្រទេស​ថៃ ​មក​លើ​កម្ពុជា រួម​មានការ ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 វាយប្រហារ​តាម​អាកាស​លើ​ទីតាំង​ជា​ច្រើន ​នៅ​តាម​បណ្តា​ខេត្ត​នានា​ តាមបណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ​។

សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការ​បទេស​កម្ពុជា ​ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥​ បាន​លើក​ឡើង​ថា សកម្មភាព​​បែប​នេះ គឺជា​ការ​រំលោភ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដីរបស់​កម្ពុជា បំពាន​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​មិន​គោរព​ទាំង​ធម្មនុញ្ញ​អាស៊ាន និង​ស្មារតី​ នៃ​សហគម​ន៍​អាស៊ាន ​។

ថ្លែងការណ៍​បន្ត​ថា ​ការ​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ក្នុង​ទឹកដី​កម្ពុជា គឺជា​ការ​ប្រើប្រាស់​កម្លាំង​មិន​សមាមាត្រ និង​មិន​ត្រឹមត្រូវ​យ៉ាង​ពិតប្រាកដ​។ ការ​វាយប្រហារ​តាម​អាកាស ​ដែល​ធ្វើ​ឡើង​ដោយ​យោធា​ថៃ រួម​ទាំងប្រតិបត្តិការ ​ដែល​ត្រូវ​បាន​រាយការណ៍​ថា ចូល​ជ្រៅ​ប្រមាណ ៨០-៩០​គីឡូម៉ែត្រ ទៅ​ក្នុង​ទឹកដី​កម្ពុជា បានបណ្តាល​ឱ្យ​បាត់បង់​ជីវិត​ជន​ស៊ី​វិល​ជា​ច្រើន និង​មាន​ប្រជាជន​ជាង ៤០០,០០០​នាក់ ត្រូវ​ភៀសខ្លួន ព្រមទាំង​បង្ក​ការ​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​។ ការ​វាយប្រហារ​ទាំងនេះ​ បាន​ធ្វើ​ឱ្យ​ខូចខាត និង​បំផ្លិចបំផ្លាញ តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ រួម​មាន​ប្រាសាទព្រះវិហារ និង​ប្រាសាទ​ផ្សេង​ទៀត ដែល​មាន​សារៈសំខាន់​ផ្នែក​វប្បធម៌ និង​សាសនា ព្រមទាំង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម សណ្ឋាគារ កាស៊ីណូ ការិយាល័យ​រដ្ឋបាល ស្ពាន​ជ័យ​ជំនះ និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល សំខាន់​ៗ​ដទៃ​ទៀត ​។

សកម្មភាព​បែប​នេះ​ គឺជា​ការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ និងកាតព្វកិច្ច​អន្តរជាតិ ក្នុង​ការ​ការពារ​ជន​ស៊ី​វិល និង​ទ្រព្យសម្បត្តិ​វប្បធម៌ ​។

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ អំពាវនាវ​ដល់​យោធា ជន​ស៊ី​វិល និង​ជំរុញ​ឱ្យ​កងទ័ព​ថៃ​គោរព​ច្បាប់​អន្តរជាតិ និង​ផ្តល់​អាទិភាព​លើ​ការ​ការពា បន្ទាន់​នូវ​ការ​ទម្លាក់​គ្រាប់បែក​ពីលើ​អាកាស និង​ប្រតិបត្តិការ​យោធា​ណាមួយ ដែល គោលដៅ​ស៊ី​វិល​ ។

រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​សា​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន និង​ឥត​ងាករេ ក្នុង​ការ​អនុវត្ត បទ​ឈប់​បាញ់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ និង​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ ចុះ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ព្រមទាំង​ទាមទារ​ឱ្យ​ប្រទេស​ថៃ​បញ្ឈប់​ការ​ប្រើប្រាស់​កម្លាំង ក្នុង​ការ​កំណត់ព្រំដែន និង​ត្រឡប់​ទៅ​រក​មធ្យោបាយ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្រប​តាម​គោលការណ៍​ភាព​ជា​អ្នក​ជិត ខាង​ល្អ និង​ច្បាប់​អន្តរជាតិ​ ៕

Screenshot
Screenshot

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ