ខេត្តមួយចំនួននឹងបន្តនៅមានរបាយទឹកភ្លៀង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានអះអាងថា នៅថ្ងៃច័ន្ទទី២៤ ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដំណក់ទឹកភ្លៀងមិនទាន់ដាច់គ្រាប់អស់ពីកម្ពុជានៅឡើយទេ…
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានអះអាងថា នៅថ្ងៃច័ន្ទទី២៤ ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដំណក់ទឹកភ្លៀងមិនទាន់ដាច់គ្រាប់អស់ពីកម្ពុជានៅឡើយទេ…
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានអះអាងថា នៅថ្ងៃច័ន្ទទី២៤ ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដំណក់ទឹកភ្លៀងមិនទាន់ដាច់គ្រាប់អស់ពីកម្ពុជានៅឡើយទេ ។
ប្រភពដដែលបានអះអាងថា មួយភាគតូចនៃខេត្តព្រះវិហារ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត កែប អាចនៅសេសសល់ដំណក់ទឹកភ្លៀងប្រមាណជាពី៥ ទៅ១០មីលីម៉ែត្រ។
ប្រភពដដែលបានបន្តថា ដោយឡែក កំពង់ចាម ត្បូងឃ្មុំ កណ្តាល រាជធានីភ្នំពេញ តាកែវ ស្ទឹងត្រែង ក្រចេះ អាចមានភ្លៀងរហូតដល់១០មីលីម៉ែត្រ។ ដោយឡែក មួយភាគនៃខេត្តស្វាយរៀង មណ្ឌលគិរី និងរតនៈគីរី អាចនៅសល់ដំណក់ភ្លៀងដល់កម្រិតពី៥ ទៅ ២០មីលីម៉ែត្រ ។
ខេត្តដែលនឹងមិនមានភ្លៀង គឺមានប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ពោធិ៍សាត់ បាត់ដំបង់ កោះកុង ព្រះសីហនុ ជាដើម ។

ចែករំលែកព័តមាននេះ