សុខភាព៖ សម្រាប់អ្នកដែលកំពុងប្រឈមមុខនឹងជំងឺទឹកនោមផ្អែម ឬអ្នកដែលមានហានិភ័យនៃជំងឺនេះ ដំណឹងមួយពីសារព័ត៌មានបរទេសបានបង្ហាញថា ផ្លែក្រឡាញ់អាចផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យដែលអ្នកមិនធ្លាប់ដឹង។
ផ្លែក្រឡាញ់មានតួនាទីពិសេស ២ យ៉ាង
ការទទួលទានផ្លែក្រឡាញ់ជាប្រចាំ អាចជួយដល់អ្នកជំងឺទឹកនោមផ្អែមតាមវិធីសំខាន់ៗទាំងពីរនេះ៖
- បង្កើនភាពរសើបអាំងស៊ុយលីន: ផ្លែក្រឡាញ់ជួយធ្វើឱ្យរាងកាយរបស់អ្នក ឆ្លើយតបកាន់តែប្រសើរ ទៅនឹងអាំងស៊ុយលីនដែលជាអ័រម៉ូនចាំបាច់សម្រាប់កោសិកាស្រូបយកជាតិស្ករពីឈាម។
- គ្រប់គ្រងកម្រិតជាតិស្ករ: ក្រៅពីនេះ ផ្លែឈើនេះក៏មានប្រសិទ្ធភាពក្នុងការ គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ឱ្យស្ថិតនៅក្នុងកម្រិតត្រឹមត្រូវផងដែរ។
ចំណាំ៖ នេះជាមធ្យោបាយធម្មជាតិដ៏ល្អមួយដើម្បីគាំទ្រដល់សុខភាពអ្នកជំងឺទឹកនោមផ្អែម តាមរយៈរបបអាហារ។ គួរពិគ្រោះជាមួយគ្រូពេទ្យជានិច្ច មុននឹងសម្រេចចិត្តប្រើប្រាស់ជាលក្ខណៈឱសថបន្ថែម៕
ចែករំលែកព័តមាននេះ