ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណការ​ប្រកាស​ពីរំកិល​ធ្នឹម​ស្ពាននៃ​គម្រោង​ស្ពាន​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា​

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមការងារនៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូននឹង​ចាប់ផ្តើម​អនុវត្ត​រំកិល​ធ្នឹម​ស្ពាននៃ​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់(​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា​) នៅ​សសរ​ទី​៥​កាត់​ពីលើ​ផ្លូវជាតិ​លេខ​២ ចាប់ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​១ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារនៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូននឹង​ចាប់ផ្តើម​អនុវត្ត​រំកិល​ធ្នឹម​ស្ពាននៃ​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់(​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា​) នៅ​សសរ​ទី​៥​កាត់​ពីលើ​ផ្លូវជាតិ​លេខ​២ ចាប់ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៥ ពី​ម៉ោង​៦​ព្រឹក រហូត​ដល់​ម៉ោង​៤​រសៀល ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​នៅ​ថ្ងៃ​២៥ វិច្ឆិកា​ នេះ​ បាន​ឲ្យ​ដឹង​ថា ក្រសួង​សា​ធារណការ បាន​និង​កំពុង​អនុវត្ត​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​(​ចាក់​អង្រែ​ក្រោម​​-​ព្រែក​ប្រា​) មាន​ទីតាំង​ភូមិសាស្ត្រ​ខាងលិច ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ និង​ខាងកើត​នៅ​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ ។

ក្នុងអំឡុងពេល​នេះ នៅ​តំបន់​ការដ្ឋាន​សាងសង់​ស្ពាន​ផ្នែក​ខាងលិច​នៅ​ចន្លោះ​សសរស្ពាន​
ទី​៥ កាត់​រំលង​ផ្លូវជាតិ​លេខ​២ (​ក្បែរ​សាលា ACE) នឹង​ចាប់ផ្តើម​អនុវត្ត​រំកិល​ធ្នឹម​ស្ពាន ចាប់ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៥ ចាប់ពី​វេលា​ម៉ោង​៦​ព្រឹក រហូត​ដល់​ម៉ោង​៤​រសៀល​ ។ ដើម្បី​សុវត្ថិភាព​ក្នុងអំឡុងពេល​នៃ​ការ​អនុវត្ត​រំកិល​ធ្នឹម​ស្ពាន​ចំណុច​ខាងលើ​នេះ​នឹង​ត្រូវ​បាន​បិទ​ចរាចរណ៍​រយៈពេល​ខ្លី​ៗ ដែល​អាច​នឹង​កកស្ទះ រំខាន​ដល់​អ្នក​ធ្វើ​ចរាចរណ៍ ​។

ដូចនេះ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ធានា​បាន​នូវ​សុវត្ថិភាព​អ្នកដំណើរ​តាម​ផ្លូវជាតិ​លេខ​២ ឆ្លងកាត់​តំបន់​ការដ្ឋាន​សាងសង់ ក្រសួង​អំពាវនាវ​ដល់​សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិ​ករ និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំងអស់ ប្រើប្រាស់​ផ្លូវ​វាង​តាម​មហាវិថី សម្តេច​តេ​ជោ​ហ៊ុន សែន (​ផ្លូវ​៦០​ម​.) ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ