ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​វិនិយោគ​១០ ​មាន​តម្លៃ​ជាង​១០០​លាន​ដុល្លារ​​ស្នើ​មក​ដំណើរការ​នៅ​កម្ពុជា​ទៀត​ហើយ

1 នាទី មុន
  • ភ្នំពេញ

នៅ​ជិត​ដាច់​ខែ​១១​នេះ កម្ពុជា​អាច​នឹង​ទាក់ទាញ​សំណើ​​វិនិយោគ​១០​គម្រោង ​ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជា​១១១​លាន​ដុល្លារ ។ នេះ​បើ​តាម​ការ​បញ្ជាក់់​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។ មន្ត្រី​នៅ​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា​បាន​អះអាង កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ថា…

នៅ​ជិត​ដាច់​ខែ​១១​នេះ កម្ពុជា​អាច​នឹង​ទាក់ទាញ​សំណើ​​វិនិយោគ​១០​គម្រោង ​ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជា​១១១​លាន​ដុល្លារ ។ នេះ​បើ​តាម​ការ​បញ្ជាក់់​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។

មន្ត្រី​នៅ​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា​បាន​អះអាង កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ថា គម្រោង​ទាំង​១០​នេះ បាន​ត្រូវ​លើក​បង្ហាញ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​រួច​ហើយ​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន ។

គម្រោង​វិនិយោគ​ទាំងនេះ អាច​បង្កើត​ការងារ​បាន​ប្រមាណ​៦​ពាន់​កន្លែង និង​មានមុខ​សញ្ញា​វិនិ​យោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ចំនួន​៩​គម្រោង ដែល​មាន​ផលិត​ប្រេង​កៅស៊ូ​, ផលិត​ចំណី​សត្វ​, ផលិត​ខ្សែ​អំ​ពូ​ល​ភ្លើង​លម្អ​គ្រប់​ប្រភេទ​, ផលិត​ដើម​ណូអែល គ្រឿង​លម្អ ​និង​គ្រឿងបន្លាស់​ដើម
​ណូអែល​គ្រប់​ប្រភេទ​, តុក្កតា​ណូអែល​ និង​គ្រឿង​តុបតែង​លម្អ​សម្រាប់​ពិធីបុណ្យ​ណូអែល​, ផលិត​ផលិតផល​ធ្វើ​ពី​ប្លា​ស្ទិ​ក​, ផលិត​សម្ភារៈ​សត្វ​ចិញ្ចឹម​ និង​សម្ភារៈ​បន្ទាប់បន្សំ​, និង​ផលិត​ទូក​ខ្យល់ ទូក​កៃ​យ៉ាក់ តង់ កៅអី សា​ទ្បុ​ង និង​សម្ភារៈ​បោះជំរំ​បន្ទាប់បន្សំ​ពី​ប្លា​ស្ទិ​ក​, និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​បង្កើត​ផែស្ងួត​មួយ​គម្រោង ។

គម្រោង​វិនិយោគ​ទាំង​១០​ដូច​បាន​រៀបរាប់​ខាងលើ​នេះ បោះទីតាំង​នៅ​ខេត្តតាកែវ កំពង់ស្ពឺ ព្រៃវែង កំពត និង​ព្រះ​សីហ​នុ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ