ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជន់លិចផ្នែកខ្លះនៃផ្លូវខេត្តលេខ ១តេកា៨ ស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវ

10 ម៉ោង មុន

ខេត្តតាកែវ៖ ទឹកជន់លិចផ្នែកខ្លះ នៃផ្លូវខេត្តលេខ ១តេកា៨ ស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវ ខណៈអាជ្ញាធរអញ្ជើញចុះពិនិត្យស្ថានភាព​ជាក់ស្ដែង។ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃ​ទី១៤…

ខេត្តតាកែវ៖ ទឹកជន់លិចផ្នែកខ្លះ នៃផ្លូវខេត្តលេខ ១តេកា៨ ស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវ ខណៈអាជ្ញាធរអញ្ជើញចុះពិនិត្យស្ថានភាព​ជាក់ស្ដែង។

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកអង្គរបូរី បានចុះពិនិត្យមើលផ្ទាល់ស្ថានភាពទឹកជន់លិច ផ្នែកខ្លះលើកំណាត់ផ្លូវខេត្តលេខ ១តេកា៨ ស្ថិតនៅភូមិសាស្រ្តឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានណែនាំដល់ មន្ទីរអង្គភាពជំនាញទាំងអស់ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវត្រៀម ការងារទប់ស្កាត់គ្រោះមហន្តរាយ គ្រោះធម្មជាតិទឹកជំនន់ទឹកភ្លៀង ដែលនឹងអាចកើតឡើងជាយថាហេតុ។ ចំណែកមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវត្រៀមត្រួតពិនិត្យមើលអំពីស្ថានភាពទឹកជំនន់ ហើយត្រូវរាយការណ៍ មកគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រៀមបង្ការឆ្លើយតបដោះស្រាយបានទាន់ពេលវេលា។

រីឯមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមថ្នាំបង្ការ នៃជំងឺឆ្លងសត្វគ្រប់ប្រភេទនារដូវទឹកជំនន់ទឹកភ្លៀងនេះ។ ហើយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវត្រៀមលក្ខណ: គ្រប់គ្រាន់ ដើម្បីជួយសម្រួល ទាំងមុននិងក្រោយទឹកជន់លិចផ្លូវ និងបង្កលក្ខណៈងាយស្រួល ឱ្យប្រជាពលរដ្ឋ ចរាចរណ៍បានល្អប្រសើរឡើងវិញ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់​ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមាន ភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ជាពិសេស ត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីចៀសវាងកើតមានជំងឺដង្កាត់ផ្សេងៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ