សភាពការណ៍ឡើងកម្ដៅនៅអាស៊ីខាងត្បូងក្រោយការប៉ះទង្គិចរវាងប៉ាគីស្ថាន និងអាហ្វានីស្ថាន
ទីក្រុងកាប៊ុល៖ សភាពការណ៍នៅអាស៊ីខាងត្បូងចាប់ផ្ដើមឡើងកម្ដៅជាថ្មីបន្ទាប់ពីប្រទេសប៉ាគីស្ថាន និងអាហ្វហ្កានីស្ថានប៉ះទង្គិចគ្នាប្រដាប់អាវុធដ៏ខ្លាំងក្លាកាលពីចុងសប្ដាហ៍។ ប្រទេសទាំង២ដាក់ការស្ដីបន្ទោសឱ្យគ្នាទៅវិញទៅមកដើម្បីនិយាយយកត្រូវរៀងៗខ្លួន។ រដ្ឋាភិបាលតាលីបង់ដែលកំពុងដឹកនាំប្រទេសអាហ្វហ្កានីស្ថានសព្វថ្ងៃនេះថ្លែងថាខ្លួនបើកការវាយប្រហារទៅលើមូលដ្ឋានយោធាជាច្រើនកន្លែងនៅប៉ាគីស្ថានកាលពីថ្ងៃសៅរ៍បណ្ដាលឱ្យស្លាប់ទាហាន៥៨នាក់។ អាហ្វហ្កានីស្ថានអះអាងខ្លួនធ្វើដូច្នេះដើម្បីឆ្លើយតបទៅប៉ាគីស្ថានដែលបណ្ដោយឱ្យយោធារបស់ខ្លួនទី១-រំលោភចូលដែនអាកាសរបស់អាហ្វហ្កានីស្ថាន និងទី២-វាយប្រហារតាមអាកាសទៅលើទីតាំងជាច្រើនកន្លែងនៅភាគខាងកើត។ ប៉ាគីស្ថានចោទប្រកាន់ថាតាលីបង់ និងក្រុមយុទ្ធជនជាច្រើនទៀតនៅសុខៗវាយប្រហារមកលើប៉ាគីស្ថានដោយឥតសមហេតុផល។ ដោយសារមូលហេតុនេះហើយទើបប៉ាគីស្ថានយល់ថាខ្លួនត្រូវតែបង្ខំចិត្តឆ្លើយតបដោយកម្លាំងយោធា…
ចែករំលែកព័តមាននេះ