ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើអ្នកដឹងទេថា សត្វក្អែបគ្រោះថ្នាក់ ប៉ុន្តែមានប្រយោជន៍អ្វីខ្លះ?

9 ម៉ោង មុន

សត្វ​ក្អែប គឺជា​ពពួកសត្វ​មាន​ពិស​អាច​បង្ក​ហានិភ័យ​ខ្លះ​ៗ​ដល់​មនុស្ស ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ វា​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ប្រភេទ​សត្វ​មានគុណ​តម្លៃ​គួរសម​ផ្នែក​អេកូឡូស៊ី ក្នុង​បរិស្ថាន​ធម្មជាតិ ។ មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវៈចម្រុះ​បាន​អះអាង​នា​ពេល​ថ្មី​ៗ​នេះ​ថា ទោះបីជា​សត្វ​ក្អែប​ពិតជា​សត្វ​ដែល​មាន​ពិស​ក៏​ពិតមែន និង​មើលទៅ​ហាក់​គួរ​ឱ្យ​ខ្លាច​ថែម​ទៀត…

សត្វ​ក្អែប គឺជា​ពពួកសត្វ​មាន​ពិស​អាច​បង្ក​ហានិភ័យ​ខ្លះ​ៗ​ដល់​មនុស្ស ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ វា​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ប្រភេទ​សត្វ​មានគុណ​តម្លៃ​គួរសម​ផ្នែក​អេកូឡូស៊ី ក្នុង​បរិស្ថាន​ធម្មជាតិ ។

មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវៈចម្រុះ​បាន​អះអាង​នា​ពេល​ថ្មី​ៗ​នេះ​ថា ទោះបីជា​សត្វ​ក្អែប​ពិតជា​សត្វ​ដែល​មាន​ពិស​ក៏​ពិតមែន និង​មើលទៅ​ហាក់​គួរ​ឱ្យ​ខ្លាច​ថែម​ទៀត ប៉ុន្តែ​ជាក់ស្តែង​ពួក​វា​មាន​អត្ថប្រយោជន៍​ច្រើន ។

ស្ថាប័ន​អភិរក្ស​មួយ​នេះ បាន​អះអាង​ថា សត្វ​ក្អែប ជា​អ្នក​ទប់ស្កាត់ ឬ​រក្សា​លំនឹង​ចំនួន​សត្វល្អិត​ចង្រៃ​ផ្សេង​ៗ​ដែល​មក​បំផ្លាញ​ដំណាំ​ក្នុង​បរិស្ថាន​ធម្មជាតិ ។ សត្វ​ក្អែប គឺជា​សត្វរំពា​ដ៏​មាន​ប្រសិទ្ធភាព ដោយ​ស៊ី​ពពួកសត្វ​ឥត​ឆ្អឹង​កង​នានា​ដូច​ជា សន្តាន​សិប្បីជាតិ ឥត​សំបក ខ្យង​គោក និង​ពពួកសត្វ​ល្អិត​នានា ក្រុម​កញ្ចែ កំពោង និង​ខ្ញុង​ជាដើម ដែល​អាច​នឹង​បំផ្លាញ​នូវ​ផលដំណាំ​របស់​មនុស្ស​យើង ។

សត្វ​ក្អែប​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​នៅ​កម្ពុជា វា​ក៏​សំបូរ​សូ​ម្បី​តែ​នៅ​តាម​លំនៅ​ស្ថាន​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក៏​មាន​ដែរ ហើយ​ឧស្សាហ៍​ឃើញ ជា​ពិសេស​ពេល​លំនៅ​ស្ថាន​លិច​ទឹក ។

សត្វ​ក្អែប​ដែល​ធំ​បំផុត​គេ​បាន​កត់ត្រា​កន្លង​មក គឺ​មាន​ប្រវែង​ប្រមាណ​ជា​៣០​សង់ទីម៉ែត្រ ហើយ​មក​ដល់​ពេល​នេះ មិន​ទាន់​មានការ​កត់ត្រា​ថា តើ​សត្វ​នេះ​អាច​រស់នៅ​បាន​ប៉ុន្មាន​ឆ្នាំ​ពិតប្រាកដ​ឡើយ ដោយ ឯកសារ​ខ្លះ​ថា ពី​៥​ទៅ​៧​ឆ្នាំ ឯកសារ​ខ្លះ​ទៀត​ថា មួយ​ទស្សវត្សរ៍ ឬ​យូរ​ជាង​នេះ ៕