ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​វាយប្រហារ​ខ្លាំងក្លា​បំផុត​ ពិសេស​លើ​រោង​ចក្រ​​ស្លដែក​​អ៉ី​រ៉​ង់

2 នាទី មុន

ក្នុង​សារ​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក លោកដូណាល់ត្រាំ​ បន្ត​គំរាមអ៉ី​រ៉​ង់​ថា នឹង​បន្ត​ការ​វាយ​ប្រហារ​ខ្លាំងក្លា​បន្ត​ទៀត ​។ លោក​ថា ​ចាប់ពី​ពេល​នេះ​ទៅ​ យើង​នឹង​កម្ទេចអ៉ី​រ៉​ង់ឱ្យខ្ទេច​ឲ្យ​វិល​ត្រឡប់​មក​រក​យុគសម័យ​ថ្មី​វិញ​។ ទីភ្នាក់ងារ​ព័ត៌មាន​អ៉ីរ៉​ង់​FARS រាយការណ៍​នា​ថ្ងៃ​ទី​២…

ក្នុង​សារ​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក លោកដូណាល់ត្រាំ​ បន្ត​គំរាមអ៉ី​រ៉​ង់​ថា នឹង​បន្ត​ការ​វាយ​ប្រហារ​ខ្លាំងក្លា​បន្ត​ទៀត ​។ លោក​ថា ​ចាប់ពី​ពេល​នេះ​ទៅ​ យើង​នឹង​កម្ទេចអ៉ី​រ៉​ង់ឱ្យខ្ទេច​ឲ្យ​វិល​ត្រឡប់​មក​រក​យុគសម័យ​ថ្មី​វិញ​។

ទីភ្នាក់ងារ​ព័ត៌មាន​អ៉ីរ៉​ង់​FARS រាយការណ៍​នា​ថ្ងៃ​ទី​២ ​មេ​សា​ ថា បណ្ដា​រោងចក្រ​ស្លដែក​នា​ភាគ​កណ្ដាល​​ និង​ភាគ​និរតី​អ៉ី​រ៉​ង់​រង​ការ​ខូចខាត ដោយសារ​ការ​វាយប្រហារ​របស់​អ៉ី​ស្រា​អែ​ល​ និង​អា​មេ​
រិ​ក​ ។

ដោយ​ដកស្រង់​សេចក្ដី​ប្រកាស​មួយ​របស់​សហគ្រាស​ស្លដែក​អ៉ី​រ៉​ង់ FARS​បញ្ជាក់​ថា តាម​ការ​វាយ​តម្លៃ​ដំបូង​ៗ ការ​វាយប្រហារ​ខ្លាំងក្លា​ទាំងនោះ​កើត​មាន បណ្ដាល​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​ និង​បំផ្លាញ​ផ្នែក​ផលិតកម្ម​របស់​រោងចក្រ​ស្លដែក​នៃ​ក្រុមហ៊ុន​ស្លដែក​MOBARAKEH ដែល​ជា​រោងចក្រ​ស្លដែក​ធំ​បំផុត​មួយ​របស់​ប្រទេស ស្ថិត​នៅ​ក្នុង​ខេត្ត​អ៉ី​ស្ប៉ា​ហាន់​ភាគ​កណ្ដាល​ប្រទេស​។

ចំណែក​រោងចក្រ​ស្លដែក​ធំ​មួយទៀត​របស់​អ៉ី​រ៉​ង់​គឺ​រោងចក្រ​SEFID DASHT ជា​សាខា​របស់​ក្រុមហ៊ុន​ស្លដែក​MOBARAKEH​ដែរ ក្នុង​ខេត្ត​មួយ​នា​ភាគ​និរតី​អ៉ី​រ៉​ង់ ​ក៏​រង​ការ​វាយប្រហារ​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ