ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញលោកតាម្នាក់ដើរមិនរួចអង្គុយក្រោមត្របែកព្រៃមួយ ក្នុងសង្កាត់ស្រះចក តាំងពីព្រលឹមស្រាងៗ

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកតា​វ័យ​ចំណាស់​ម្នាក់ ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ​អង្គុយ​ក្រោម​ត្របែកព្រៃ សង្ស័យ​កូន​យក​មក​ប្លុង​ចោល ។ ហេតុការណ៍​នេះ បង្ក​ភ្ញាក់ផ្អើល​នា​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៥ ខែតុលា…

រាជធានី​ភ្នំពេញ ៖ លោកតា​វ័យ​ចំណាស់​ម្នាក់ ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ​អង្គុយ​ក្រោម​ត្របែកព្រៃ សង្ស័យ​កូន​យក​មក​ប្លុង​ចោល ។

ហេតុការណ៍​នេះ បង្ក​ភ្ញាក់ផ្អើល​នា​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៥ លើ​សួនច្បារ​ក្បែរ​រ​វ​ង្វ​ង់​មូល​គួ​ច​កាណុង ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ បានអោយ​ដឹង​ថា គាត់​ឃើញ​លោកតា​វ័យ​ចំណាស់​ម្នាក់​បាន​អង្គុយ​ដើម​ត្របែកព្រៃ ចាប់តាំងពី​ព្រឹក​ព្រលឹម​ស្រាង​ៗ​មក​ម្ល៉េះ ពួក​គាត់​នឹង​ស្មានថា លោកតា​ខាងលើ​គាត់​អង្គុយ​សម្រាក បន្ទាប់​ពី​ហាត់ប្រាណ ។ រហូត​មក​ដល់​វេលា​ម៉ោងជាង​១០​ព្រឹក មិនឃើញ​លោកតា​ទៅ​ណា​សោះ ភ្លាម​ៗ​នគរបាល​គោលដៅ​ចរាចរណ៍​គួ​ច​ណុ​ង បាន​ដើរមក​សួរនាំ​ដែរ ប៉ុន្តែ​លោកតា​និយាយ​មិនកើត តែ​គាត់​ស្តាប់​បាន ដោយ​មិនដឹង​ត្រូវធ្វើ​យ៉ាងណា សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​កាន់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ដើម្បី​ទាក់ទង​រថយន្ត​ពេទ្យ​កាល់​ម៉ែត្រ ចុះ​មក​កាន់​ទីតាំង​ខាងលើ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា ពួក​គាត់ គឺ​សង្ស័យ​ថា មាន​តែ​កូន​ៗ​របស់​លោកតា​ខាងលើ​នេះ​យក​មក​ប្លុង​ចោល​ទេ ព្រោះថា​លោកតា​គាត់​ដើរ​មិន​រួច​នោះ​ទេ ហើយ​ថែម​ទាំង​និយាយ​មិនកើត​ទៀត ប៉ុន្តែ​លោកតា​គ្រាន់តែ​ស្តាប់​បាន​តែ​ប៉ុណ្ណោះ ។

បច្ចុប្បន្ន លោកតា​ចំណាស់​ខាងលើ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​កាល់​ម៉ែត្រ ដឹក​យក​ទៅ​សម្រាក​ជា​បណ្តោះអាសន្ន ៕