ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​១​មេ​លាយឡំ​ខ្យល់​កន្ត្រាក់ ធ្វើ​ឱ្យ​លំនៅ​ឋាន​ជា​ច្រើន​ខ្នង​រង​គ្រោះ

4 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ភ្លៀង​ធ្លាក់​១​មេ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បាន​ធ្វើ​ឲ្យ​ឆត្រ​សម្រាប់​ដាក់ឲ្យ​ម្លប់​នៅ​ក្រោយ​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម ប៉ើង​រប៉ាត់រប៉ាយ ហើយ​នៅ​តាម​ស្រុក​ផ្សេង​ទៀតដូច​ជា​កោះសូទិន និង​ស្រុក​កងមាស​ជាដើមលំនៅ​ឋាន​ជា​ច្រើន​ខ្នង​បាន​របើក​ដំបូល ជញ្ជាំង​និង​ខ្លះ​ទៀត​បាក់​រាប​ដល់​ដី​ក៏​មាន ។…

ខេត្តកំពង់ចាម ៖ ភ្លៀង​ធ្លាក់​១​មេ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បាន​ធ្វើ​ឲ្យ​ឆត្រ​សម្រាប់​ដាក់
ឲ្យ​ម្លប់​នៅ​ក្រោយ​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម ប៉ើង​រប៉ាត់រប៉ាយ ហើយ​នៅ​តាម​ស្រុក​ផ្សេង​ទៀត
ដូច​ជា​កោះសូទិន និង​ស្រុក​កងមាស​ជាដើមលំនៅ​ឋាន​ជា​ច្រើន​ខ្នង​បាន​របើក​ដំបូល ជញ្ជាំង​និង​ខ្លះ​ទៀត​បាក់​រាប​ដល់​ដី​ក៏​មាន ។ គ្រោះ​ធ​ម្មេ​ជាតិ​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៥​កន្លង​ទៅ តែ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស ឬ​ស្លាប់​ទេ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៥​នោះ វេលា​ម៉ោង​ប្រហែល​៣​និង​៣៥​នាទី​រសៀល នៅ​ស្រុក​កងមាស​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​នៅ​ឃុំ​ព្រែក​ក្របៅ​ចំនួន​៧​ខ្នង ។

រីឯ​លោក យី វណ្ណៈ អភិបាលស្រុក​កោះសូ​ទិន ថ្លែង​ថា នៅ​ថ្ងៃ​ទី​១០ ខែកក្កដា​នោះ វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី មាន​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ផ្ទះ​១​ខ្នង ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ។

ចំណែក​នៅ​ស្រុក​កំពង់សៀម នា​ថ្ងៃ​ជាមួយគ្នា​នោះ វេលា​ម៉ោង​ប្រមាណ​៤​និង​២០​នាទី រសៀល ខ្យល់​កន្ត្រាក់​បាន​ប៉ះទង្គិច​ទៅ​លើ​ឃុំ​ចំនួន ៦​ឃុំ រលំ​ដើមឈើ​៤​ដើម របើក​ដំបូលផ្ទះ ៨​ខ្នង និងរ​លំបាក់​បង្គោល​ភ្លើង ១​ដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ