ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​ចិញ្ចឹម​ត្រី ជំរុញ​ឲ្យ​សហ​គម​ផ្គត់ផ្គង់​ត្រី ទិញ​ត្រី​ចិញ្ចឹម​ក្នុងស្រុក ដើម្បី​កាត់​បន្ថយ​ការ​ចំណាកស្រុក

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​វា​រី​វប្បករ ឬ​ហៅ​ថា អ្នក​ចិញ្ចឹម​ត្រី បាន​ស្នើ​សុំ​ឲ្យ​សហ​គម​អ្នក​ផ្គត់ផ្គង់​ត្រី​ក្នុង​ទីផ្សារ ងាក​មក​ទិញ​ត្រី ដែល​ជា​ផលិតផល​ចែកចាយ​លើ​ទីផ្សារ ដែល​ការ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​របស់​កសិករ ដើម្បី​ស្វែងរក​ការងារ​ធ្វើ…

រាជធានី​ភ្នំពេញ ៖ ក្រុម​វា​រី​វប្បករ ឬ​ហៅ​ថា អ្នក​ចិញ្ចឹម​ត្រី បាន​ស្នើ​សុំ​ឲ្យ​សហ​គម​អ្នក​ផ្គត់ផ្គង់​ត្រី​ក្នុង​ទីផ្សារ ងាក​មក​ទិញ​ត្រី ដែល​ជា​ផលិតផល​ចែកចាយ​លើ​ទីផ្សារ ដែល​ការ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​របស់​កសិករ ដើម្បី​ស្វែងរក​ការងារ​ធ្វើ ។

ការ​លើក​ឡើង​របស់​ក្រុម​អ្នក​ចិញ្ចឹម​ត្រី នៅ​ក្នុងស្រុក គឺ​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​ការ​ចិញ្ចឹម​ត្រី​ក្នុងស្រុក ដើម្បី​ផ្គត់​ផ្គង នៅ​លើ​ទីផ្សារ​ប្រសើរ​ជាង​ការ​នាំ​ចូល​ពី​ក្រៅប្រទេស ។ លើស​ពី​នេះ​ការ​លើក​ឡើង​របស់​ក្រុម​វា​រី​វប្បករ​នេះ បន្ទាប់​ពី​សមាគម​អ្នក​ផ្គត់ផ្គង់​ត្រី ប្រឆាំង​នឹង​វិធានការ​របស់​រដ្ឋបាល​ជលផល ព្រោះ​ខ្លាច​រដ្ឋបាល​ជលផល​អនុវត្ត​ច្បាប់​តឹង​រឹង ដើម្បី​ប្រយោជន៍​វា​រី​វប្បករ ក្នុង ស្រុក​រាប់​ម៉ឺន​គ្រួសារ ធ្វើ​ឱ្យ​ប៉ះពាល់ ដល់​ប្រយោជន៍​របស់​ក្រុម​ខ្លួន ដែល​មាន​គ្នា​ត្រឹមតែ ៥ ឬ ៦​នាក់​ប៉ុណ្ណោះ ។

ថ្លែង​នៅ​មាត់​ស្រះ​លោក យស់ នូ​ច ជា​អ្នក​ចិញ្ចឹម​ត្រី រស់នៅ​ភូមិ​ពន្លៃ ឃុំ​បា​បោង​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បាន​លើក​ថា លោក​បានឃើញ​ក្រុមហ៊ុន​នាំ​ចូល នាំ​ត្រី​ពី​ប្រទេស​ជិតខាង ស្នើ​ឲ្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ និង​នេសាទ សុំ​ឲ្យ​នាំ​ចូល​ត្រី​ឲ្យ​បាន​ច្រើន ។

ត្រង់​ចំណុច​នេះ ក្នុង​នាម​ជា​កសិករ និង​អ្នក​ចិញ្ចឹម​ត្រី បាន​បដិសេធ​ចំពោះ​សហគមន៍​ផ្ត​ត់​ផ្គង់​ត្រី ក៏​ដូច​ជា​ក្រុម​ហ៊ុម ដែល​ស្នើ​ឲ្យ​មានការ​នាំ​ចូល​ត្រី ពី​ខាងក្រៅ​ឲ្យ​បាន​ច្រើន ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ការងារ និង​ជីវភាព​របស់​អ្នក​ចិញ្ចឹម​ត្រី ដូច​ជា​ពួក​គាត់ ។

លោក​បញ្ជាក់​ថា ៖”​ខ្ញុំ​សូម​ជំទាស់​ដាច់ខាត ចំពោះ​ការ​ស្នើ​សុំ​នេះ ការ​ចិញ្ចឹម​ត្រី ក្នុងស្រុក​កំពុង​តែ​រីក​ចម្រើន ត្រី​យើង​ចិញ្ចឹម​បាន​ច្រើន​ហើយ មិន​នាំ​គ្នា​ប្រមូល​ចែកចាយ​លក់​ក្នុងស្រុក បែរជា​នាំ​គ្នា​នាំ​ត្រី​ចូល​ពី​ខាងក្រៅ​” ។

កសិករ​រូប​នេះ បាន​អះអាង​ថា ការ​នាំ​ចូល​ត្រី​ពី​ខាងក្រៅ ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក ប្រៀប​ដូច​ជាយ​កមក​សម្លាប់​កសិករ​ក្នុងស្រុក​អ៊ីចឹង ។

លោក យស់ នូ​ច បាន​លើក​ឡើង​ទៀត​ថា ការ​នាំ​ចូល​ត្រី​ពេល​ខាងក្រៅ បាន​តែ​ផលប្រយោជន៍​ពី​ក្រុមហ៊ុន​បី​បួន​តែ​ប៉ុណ្ណោះ ហើយ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កសិករ​ទូ​ទាំង​ប្រទេស ដូច្នេះ ខ្ញុំ​គិត​ថា មិនបាច់​នាំ​ចូល​ច្រើន​នោះ​ទេ ដោយ​ងាក​មក​ទិញ​ត្រី​ក្នុងស្រុក ទៅ​ធ្វើការ​ចែកចាយ ទៅ​បាន​ហើយ​បើ​ខ្វះ​ទើប​យើង​ធ្វើការ​ផលិត​បន្ថែម​ទៀត ។

លោក​ក៏​ចង់​ឃើញ​សហ​គម​ផ្គត់ផ្គង់​ត្រី លើកទឹកចិត្ត​ដល់​កសិករ ក្នុង​ការ​ចិញ្ចឹម​ត្រី ឲ្យ​បាន​ច្រើន ដើម្បី​ឱ្យ​គាត់​មានការ​ងារ​ធ្វើ និង​ទទួល​បាន​ប្រាក់​ចំណូល សមរម្យ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​។ ព្រោះ​កសិករ​ខ្មែរ​យើង ឥត​មានការ​ងារ​ធ្វើ​ច្រើន​ទំនេរ​ច្រើន បើ​សហគមន៍​ជំរុញ​ពួក​គាត់​ឲ្យ​ចិញ្ចឹម​ត្រី ឲ្យ​បាន​ច្រើន នោះ​ពួក​គាត់​មិនបាច់​ធ្វើ​ចំណាកស្រុក ដើម្បី​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស​នោះ​ទេ ។

នៅ​ក្នុង​ទិវា​មច្ឆជាតិ​នៅ​ខេត្តកំពង់ចាម កន្លង​មក សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ជំរុញ​ឱ្យ​អ្នក​ចិញ្ចឹម​ត្រី​ព​ង្រើ​ក ការ​ចិញ្ចឹម​ត្រី​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ធានា​សន្តិសុខ​ស្បៀង និង​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក ព្រោះ​បច្ចុប្បន្ន​ត្រី​ធម្មជាតិ បាន​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ដែល​មិន​អាច​ផ្គត់ផ្គង់​គ្រប់​តាម​តម្រូវការ ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចាត់​ទុក​ការ​រៀបចំ​ទិវា​មច្ឆជាតិ ១​កក្កដា ២០២៤ គឺ​ការ​បំផុស​នូវ​ចលនា និង​ជំរុញ​ការ​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា ដើម្បី​ធានា​នូវ​សន្តិសុខ​ស្បៀង និង​ការ​ហូប​ចុក​របស់​ប្រជាពលរដ្ឋ ដែល​បាន​កើន​ឡើងជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ