ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរយុទ្ធជនក្រីក្រនៅខេត្តកំពង់ធំ ទទួលបានអំណោយសម្ដេច​ធិបតី ហ៊ុន ម៉ាណែត

1 ថ្ងៃ មុន

ខេត្តកំពង់ធំ៖ ក្រុមគ្រួសារវីរយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅស្រុកសន្ទុក ខេត្តកំពង់ធំ ទទួលបានអំណោយសម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ។ យោងតាមការចុះផ្សាយរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ…

ខេត្តកំពង់ធំ៖ ក្រុមគ្រួសារវីរយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅស្រុកសន្ទុក ខេត្តកំពង់ធំ ទទួលបានអំណោយសម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ។

យោងតាមការចុះផ្សាយរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថាដោយអនុវត្តតាម បទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់​ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៥​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ លោកពលបាលត្រី គង់ លីហូវ នៅអង្គភាព កងពលតូចលេខ ៦​ ចំណុះកងពលធំអន្តរាគមន៍លេខ ២​ ប្រចាំការនៅខេត្តឧត្តរមានជ័យ ដែលមានជំងឺប្រចាំកាយ​ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅខាងក្រោយ ហើយគ្រួសារមានជីវភាពលំបាកខ្វះខាត ដោយឪពុកជាជនពិការ ហើយម្ដាយនិងភរិយាមានកូនតូចៗជាច្រើននាក់នៅក្នុងបន្ទុក ដោយបានប្រកបមុខរបរលក់ដូរម្ហូបអាហារបន្តិចបន្តួច នៅ​ជើង​ភ្នំ​សន្ទុក​សម្រាប់ចិញ្ចឹមជីវិត ស្ថិតនៅក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក គង់ លីហូវ បានបញ្ជាក់ថា ក្រៅពីភារកិច្ច ជាយុទ្ធជនការពារបូរណភាពទឹកដី នៅតំបន់ខេត្តឧត្តរមានជ័យ រូបលោកក៏ជាអ្នកប្រដាល់ ដែលធ្លាប់ប្រកួតនៅលើសង្វៀនជាច្រើនលើកកន្លងរួចអស់ហើយ។ តែបច្ចុប្បន្ននេះដោយសារប្រទេសជាតិកំពុងរងគ្រោះអសន្តិសុខដោយសារសង្គ្រាមឃ្លានពានទឹកដីពីសំណាក់ពួកចោរសៀម នៅតាមព្រំដែនកម្ពុជា-ថៃ បានតម្រូវឱ្យរូបលោក កាន់អាវុធត្រៀមប្រយុទ្ធតទល់ជាមួយសត្រូវឈ្លានពាន នៅតំបន់​ខេត្ត​ឧត្ដរមានជ័យ​។

ជាមួយគ្នានោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ​បានប្រគល់ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនលោកពលបាលត្រី គង់ លីហូវ និងក្រុមគ្រួសារ ដើម្បីជួយដោះស្រាយនូវរាល់ការលំបាកក្នុងជីវភាពក្រុមគ្រួសារផងដែរ​ និង​សម្រាប់​ដោះស្រាយ​ក្នុង​ការ​ព្យាបាល​ជំងឺ​ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ