ឡានដឹកខ្យងជិត២តោនត្របា.ក់ឡានដឹកស្រូវ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ៣G-០២៦៩ ស៊េរី២០០៤ បានដឹកខ្យងរស់និងខ្យងបកសាច់រួចជិត២តោន មកពីខេត្តបន្ទាយមានជ័យ យកមកភ្នំពេញ…
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ៣G-០២៦៩ ស៊េរី២០០៤ បានដឹកខ្យងរស់និងខ្យងបកសាច់រួចជិត២តោន មកពីខេត្តបន្ទាយមានជ័យ យកមកភ្នំពេញ…
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ៣G-០២៦៩ ស៊េរី២០០៤ បានដឹកខ្យងរស់និងខ្យងបកសាច់រួចជិត២តោន មកពីខេត្តបន្ទាយមានជ័យ យកមកភ្នំពេញ ស្រាប់តែជ្រុលចង្កូតបុករថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ប្រភេទកុងតឺន័រ សណ្ដោងរ៉ឺម៉កដឹកស្រូវពេញរថយន្តដែលកំពុងចតនៅអែបចិញ្ចើមផ្លូវ ។
ចំណែករថយន្តដឹកខ្យងរយះកាប៊ីន និងទ្រុងរថយន្តខ្ចាយចេញខ្យងចាក់មកក្រាលលើផ្លូវបណ្តាលឱ្យស្លាប់ម្នាក់ និងរបួស៣នាក់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នៅចំណុចផ្លូវជាតិលេខ៥ ស្ថិតនៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
យោងតាមកម្មករដែលមកជួយកាយយកខ្យងច្រកបាវដើម្បីកុំឱ្យកកស្ទះចរាចរណ៍បាននិយាយថា សង្ស័យអ្នកបើករថយន្តងងុយដេក ព្រោះបើករថយន្តដឹកខ្យងតាំងពីខេត្តបន្ទាយមានជ័យ គោលបំណងយកមកបោះឱ្យម៉ូយនៅភ្នំពេញ ស្រាប់តែមកដល់ផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងក៏បានបុករថយន្តកុងតឺន័រដឹកស្រូវដែលចតអែបចិញ្ចើមផ្លូវអត់ដាក់សញ្ញាភ្លើងសុំផ្លូវឬសញ្ញាមែកឈើទេ ទើបបានបុកពេញទំហឹងបណ្ដាលរថយន្តដឹកខ្យងរហែកទ្រុងនិងរយះកាប៊ីនរថយន្តខ្ទាតមនុស្សចេញមកក្រៅ និងខ្យងគ្របពីលើជនរងគ្រោះសរុប៣នាក់(ប្រុស) ស្លាប់ម្នាក់ឈ្មោះ ចាន់ ណាពិសី ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករ ស្នាក់នៅស្រុកកងមាស ខេត្តកំពង់ចាម គឺស្លាប់នៅនឹងកន្លែងកើតហេតុ ។ ភ្លាមៗថៅកែខ្យងចែកចាយក្នុងរាជធានីភ្នំពេញបានដឹកនាំកម្លាំងយករថយន្តមកផ្ទេរនាំគ្នាមកកាយខ្យងច្រកបាវការពារកុំឱ្យស្ទះចរាចរណ៍ផងនិងយកកម្ទេចខ្យងចេញមិនឱ្យមុតកង់រថយន្តអាចគ្រោះថ្នាក់ផ្សេងៗ ។
ចំណែកអ្នកបើកកុងតឺន័របានរត់គេចបាត់ពីកន្លែងកើតហេតុ ដោយសារតែខ្លួនមានកំហុសមិនដាក់សញ្ញាសុំផ្លូវចៀសវាងគ្រោះថ្នាក់ជាយថាហេតុ ។ សមត្ថកិច្ចចរាចរណ៍ខណ្ឌព្រែកព្នៅបានឱ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ រវាងរថយន្តដឹកខ្យងរួមដំណើរ៤នាក់ អ្នកបើកបររថយន្តឈ្មោះ លីម ញ៉ញ់ ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅភូមិព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
មិនដឹងពីមូលហេតុ មុនកើតហេតុទេ ដោយពេលសមត្ថកិច្ចទទួលព័ត៌មានឃើញរថយន្តដឹកខ្យងបុករថយន្តដឹកស្រូវកំពុងឈប់នៅចតចិញ្ចើមផ្លូវ ស្របទិសដៅគ្នាពីត្បូងទៅជើង និងបុកពីក្រោយពេញទំហឹង បណ្ដាលខាងរថយន្តដឹកខ្យងស្លាប់ម្នាក់ខ្យងកំពប់គ្របពីលើនិងរបួស៣នាក់ មិនដឹងថាធ្ងន់ឬស្រាលទេ ដោយរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត។ រីឯភាគីខាងរថយន្តកុងតឺន័រដឹកស្រូវក៏មិនបាននៅកន្លែងកើតហេតុ ហើយរថយន្តខូចខាតផ្នែកខាងក្រោយបែកនិងបាក់កង់ខាងក្រោយផ្នែកឆ្វេង ។
ក្រោយកើតហេតុបានប្រគល់រថយន្ត២គ្រឿងឱ្យទៅផ្នែកជំនាញវាស់វែងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យករថយន្តទៅរក្សាទុកបណ្ដោះអាសន្នសិន ។ ចំណែកសពបានប្រគល់ឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕
ចែករំលែកព័តមាននេះ