ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្តអគ្គមេបញ្ជាការ ចំពោះយុទ្ធជនដែលរងរបួសក្នុងបុព្វហេតុជាតិមាតុភូមិ

5 ម៉ោង មុន

នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៥ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កង​យោធពលខេមរភូមិន្ទ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​យុទ្ធ​ជន​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ដែល​កំពុង​សម្រាក​ព្យាបាល​របួស​ក្នុងអំឡុងពេល​ប្រយុទ្ធ​ការពារ​បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ…

នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៥ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កង​យោធពលខេមរភូមិន្ទ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​យុទ្ធ​ជន​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ដែល​កំពុង​សម្រាក​ព្យាបាល​របួស​ក្នុងអំឡុងពេល​ប្រយុទ្ធ​ការពារ​បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៥ ។

នៅ​ក្នុង​ឱកាស​នោះ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​, សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ ជាមួយនឹង​ការ​ថ្លែងអំណរគុណ​ចំពោះ​វីរភាព​របស់​យុទ្ធ​ជន ដែល​មាន​ឆន្ទៈ​ដ៏​អង់អាច​ក្លាហាន មោះមុត ការពារ​បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន ។

ជាមួយ​នោះ អគ្គមេបញ្ជាការ ក៏​បាន​ផ្តល់​នូវ​ការ​លើកទឹកចិត្ត និង​ជូនពរ​ដល់​វីរ​យុទ្ធ​ជន​កម្ពុជា ដែល​រង​របួស​ទាំងអស់ សូម​ឆាប់​បានជា​សះស្បើយ​ពីរ​បួស​ស្នាម​នឹង​អាច​វិល​ត្រឡប់​ទៅ​អង្គភាព​វិញ ដើម្បី​បន្ត​ភារកិច្ច​ឧត្តុង្គឧត្តម​ជូន​ជាតិ​ក្នុង​ពេល​ឆាប់​ៗ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ