ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខណ្ឌមាន​ជ័យ ប្រមូល​ជនអនាថា នៅក្រោម​ស្ពាន​អាកាស និង​កន្លែង​ចាក់សំរាម ​បាន​៣២​នាក់ ក្នុងនោះប្រើប្រាស់​គ្រឿងញៀន​២៨​នាក់

17 ម៉ោង មុន

រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌមាន​ជ័យ បានឱ្យដឹងថា នា​រសៀល​ថ្ងៃ​២០ ខែធ្នូ ឆ្នាំ​២០២៥​នេះ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ សេង គន្ធ…

រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌមាន​ជ័យ បានឱ្យដឹងថា នា​រសៀល​ថ្ងៃ​២០ ខែធ្នូ ឆ្នាំ​២០២៥​នេះ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ សេង គន្ធ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ បាន​ឲ្យ​លោក ​ទៀវ សំ​អឿ​ន អភិបាលរង​ខណ្ឌមានជ័យ​ និងការិយាល័យ​សង្គមកិច្ច​ និង​សុខុមាលភាព​សង្គម បាន​សហការ​ជាមួយ​កម្លាំង​សង្កាត់​ចាក់​អង្រែ​លើ ចុះ​ធ្វើរដ្ឋបាល ចុះ​ប្រមូល ជនអនាថា នៅក្រោម​ស្ពានអាកាសមរតក តេ​ជោ និងកន្លែង​ចាក់សំរាម ស្ថិត​នៅ​ភូមិ៧ សង្កាត់ចាក់​អង្រែ​លើ​ ។

ជា​លទ្ធផល ប្រមូលជនអនាថា បាន​ចំនួន៣២​នាក់ (​ស្រី​១៣​នាក់​) កុមារ ៤​នាក់ (​ស្រី​១​ម្នាក់​)​។ ក្នុងចំណោម ៣២​នាក់ មានប្រើប្រាស់​គ្រឿងញៀន​ ចំនួន​២៨​នាក៎ (​ស្រី​១២​នាក់​) និងបាន​ធ្វើ​បែបបទ​បញ្ជូន ទៅ​មន្ទីរ​សង្គមកិច្ច និង​យុវ​នីតិសម្បទា រាជធានី​ភ្នំពេញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ